លោកជំទាវ មាន សំអានបានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលអបអរសាទរទិវានារីអន្តរជាតិ ០៨មីនា ខួបលើកទី១០៧ (១៩១១-២០១៨)
ថ្ងៃទី 16 ខែមីនា ឆ្នាំ2025
នាព្រឹកថ្ងៃសៅរ៍ ៩រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា និងឯកឧត្តម ទឹម ផន សមាជិកគណៈកម្មការទី៩ ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលអបអរសាទរទិវានារីអន្តរជាតិ ០៨មីនា ខួបលើកទី១០៧ (១៩១១-២០១៨) ក្រោមប្រធានបទ «ស្រ្តីរួមគ្នារក្សាសន្តិភាពដើម្បីអភិវឌ្ឍន៍ជាតិ» ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ញឹម វណ្ណដា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកអនុប្រធានប្រចាំការ ប្រធានគណៈកម្មាធិការប្រតិបត្តិនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដោយមានការចូលរួមពី ប្រជាពលរដ្ឋជានារី សរុបចំនួន ៣០០នាក់ នៅឃុំព្រៃទឹង ស្រុកសុីធរកណ្តាល ខេត្តព្រៃវែង។
អត្ថបទពាក់ព័ន្ធ