នារសៀលថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ គណៈប្រតិភូក្រុមសមាជិក ព្រឹទ្ធសភាប្រចាំភូមិភាគទី៦ (ខេត្តព្រៃវែង និងខេត្តស្វាយរៀង) ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានក្រុម និងជា ប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា និងដោយមានការចូលរួមពីឯកឧត្តម ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសំណេះសំណាលការងារជាមួយសមាជិក សមាជិកាក្រុមប្រឹក្សាឃុំ ក្នុងស្រុកបាភ្នំ សរុបចំនួន ៦០នាក់ នៅសាលប្រជុំសាលាស្រុកបាភ្នំ ខេត្តព្រៃវែង ។