លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា ជាមួយសភានៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមបានអញ្ជើញចុះសាកសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋចំនួន១០០គ្រួសារ
ថ្ងៃទី 5 ខែវិច្ឆិការ ឆ្នាំ2025
 |
 |
នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា និងជាប្រធានក្រុមមិត្តភាពទ្វេភាគីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជាមួយសភានៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម និង គណៈប្រតិភូជាន់ខ្ពស់សហព័ន្ធនារីវៀតណាម ដឹកនាំដោយលោកជំទាវ ង្វៀន ធីធូហា សមាជិកគណៈកម្មាធិការកណ្តាលមជ្ឈឹមបក្សកុំមុយនីស និងជាប្រធានសហព័ន្ធនារីវៀតណាម បានអញ្ជើញចុះសាកសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋចំនួន១០០គ្រួសារ នៅឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួម ពីប្រធានក្រុមប្រឹក្សាខេត្ត មន្ទីរកិច្ចការនារី សមាគមនារីខេត្តនិងអាជ្ញាធរខេត្តកំពង់ធំ។ ក្នុងឱកាសនោះដែរគណៈប្រតិភូបានចែកអំណោយជូនប្រជាពលរដ្ឋចំនួន១០០គ្រួសារ ដែលក្នុងមួយគ្រួសារៗ ទទួលបានអង្ករ៥០គីឡូក្រាម មីម៉ាម៉ា១កេស ត្រីខ៦កំប៉ុង ស្ករស១កញ្ចប់ ប៊ីចេង១កញ្ចប់ ភួយ១ សារ៉ុង១ សាប៊ូ៤គីឡូក្រាម និងថវិកា៧ម៉ឺនរៀល។
បន្ទាប់ពីសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋរួចមក លោកជំទាវ មាន សំអាន និងគណៈប្រតិភូជាន់ខ្ពស់សហព័ន្ធនារីវៀតណាម បានអញ្ជើញទស្សនាប្រាសាទនានា នៅតំបន់ប្រាសាទសំបូរព្រៃគុក ដែលជារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រដ៏ចំណាស់មួយ និងជាអតីតរាជធានីដ៏ល្បីល្បាញរបស់ខ្មែរ ដែលមានទីតាំងស្ថិតនៅភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។
អត្ថបទពាក់ព័ន្ធ