លោកជំទាវ មាន សំអាន បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងក្រុមប្រឹក្សា និងគណៈអភិបាលខេត្តសៀមរាប
ថ្ងៃទី 11 ខែធ្នូ ឆ្នាំ2025
នារសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦ គណៈប្រតិភូគណៈកម្មការ សុខាភិបាល សង្គមកិច្ច អតីត យុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីនៃព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងក្រុមប្រឹក្សា និងគណៈអភិបាលខេត្តសៀមរាប ដឹកនាំដោយលោកជំទាវ យូ សុភា អភិបាលរងខេត្តសៀមរាប ដើម្បីស្តាប់របាយការណ៍សកម្មភាពនៃការអនុវត្តការងារប្រចាំឆ្នាំ២០១៦ និងទិសដៅការងារបន្តរបស់មន្ទីរសុខាភិបាល មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងមន្ទីរកិច្ចការនារី និងជួបពិភាក្សាការងារជាមួយអង្គការមិនមែនរដ្ឋាភិបាល ដែលអនុវត្តការងារពាក់ព័ន្ធនឹងវិស័យសុខាភិបាល នៅសាលាខេត្តសៀមរាប។
អត្ថបទពាក់ព័ន្ធ