កាលពីព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦ ក្នុងឱកាសអបអរសាទរទិវាជនពិការកម្ពុជា លើកទី១៨ គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីនៃព្រឹទ្ធសភា (គណៈកម្មការទី៨ព្រឹទ្ធសភា) ដឹកនាំដោយ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ អមដំណើរដោយលោកជំទាវ ជា លាភ អភិបាលរងខេត្តប៉ៃលិនបានអញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងអតីតយុទ្ធជនចំនួន១៥គ្រួសារ ដែលទទួលរងគ្រោះដោយសារបញ្ហាមីន សំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា នៅសាលាឃុំ ស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន៕