Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
លោកជំទាវ មាន សំអាន បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរខេត្តប៉ៃលិន

   ថ្ងៃទី 9 ខែធ្នូ ឆ្នាំ2025
ccc8_6_12_2016_1 ccc8_6_12_2016_2
ccc8_6_12_2016_3 ccc8_6_12_2016_4

នារសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦ គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជនយុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីនៃព្រឹទ្ធសភា (គណៈកម្មការទី៨ព្រឹទ្ធសភា) ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរខេត្តប៉ៃលិន ដឹកនាំដោយឯកឧត្តម អៀង វុធ អភិបាលរងខេត្តប៉ៃលិន និងអង្គការមិនមែនរដ្ឋាភិបាល ដែលកំពុងអនុវត្តការងារពាក់ព័ន្ធនឹងវិស័យសុខាភិបាល ដើម្បីស្តាប់របាយការណ៍សកម្មភាពនៃការអនុវត្តការងារប្រចាំឆ្នាំ២០១៦ និងការលើកទិសដៅការងារសម្រាប់អនុវត្តបន្ត ដោយមានការអញ្ជើញចូលរួមពីប្រធាន អនុប្រធានមន្ទីរសុខាភិបាល មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មន្ទីរកិច្ចការនារី នៅសាលប្រជុំសាលាខេត្តប៉ៃលិន៕


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី