នៅព្រឹកថ្ងៃទី ២៥ ខែវិច្ឆិកា នេះ គណៈប្រតិភូព្រឹទ្ធសភាដឹកនាំដោយឯកឧត្តម អាំ សំអាត លេខាធិការគណៈកម្មការទី៨ និងមានការចូលរួមពីឯកឧត្តម ចាន់ ណារ៉េត លេខាធិការគណៈកម្មការទី៣ បានបន្តចូលរួមកិច្ចប្រជុំលើកទី២ វេទិកាសមាជិកសភាអាស៊ីប៉ាស៊ីហ្វិកស្តីពីសុខភាពសកល ដោយបានចូលរួមពិនិត្យនិងអនុម័ត Seoul Declaration និងពិនិត្យ អនុម័តលក្ខន្តិកៈសមាគម ព្រមទាំងពិនិត្យ បញ្ហាអង្គការ Organizational matters មួយចំនួន។