នារសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ឯកឧត្តម អាំ សំអាត លេខាធិកាគណៈកម្មការទី៨ ព្រឹទ្ធសភា បានអនុញ្ញាតឲ្យតំណាងអង្គការសុខភាពពិភពលោក ចូលជួបពិភាក្សាការងារអំពីការត្រៀម ចូលរួមវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពី “បញ្ហាសុខភាពពិភពលោក” កិច្ចប្រជុំប្រចាំឆ្នាំលើកទី២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤-២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅទីក្រុងសេអ៊ូល នៃសាធារណៈរដ្ឋកូរ៉េ នៅ សាលប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា៕