នាសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ និងជាអនុប្រធានក្រុមសមាជិកាព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទអង្គវេទិកា ស្តីពី វឌ្ឍនភាពស្ត្រីក្នុងវិស័យនយោបាយ ដែលរៀបចំដោយក្រុមសមាជិកាព្រឹទ្ធសភា នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា។