លោកជំទាវ មាន សំអាន ប្រធានគណ:កម្មការទី៨ ព្រឹទ្ធសភា និងឯកឧត្តម ទឹម ផន សមាជិកគណៈកម្មការទី៩ ព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខជាមួយមន្ត្រីនគរបាល នៃប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃទឹង និងពិនិត្យមើលការសាងសង់ស្នាក់ការប៉ុស្តិ៍ថ្មី ដោយបានឧបត្ថម្ភថវិកាជូនសម្រាប់ថ្លៃទិញសម្ភារសាងសង់ ឈ្នួលជាង និងចំណាយផ្សេងៗ កាលពីរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦។