នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំំ២០១៦ លោកជំទាវ មាន សំអាន ប្រធានគណ:កម្មការទី៨ព្រឹទ្ធសភា និងឯកឧត្តម ទឹម ផន សមាជិកគណ:កម្មការទី៩ ព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកមូលនិធិមនុស្សធម៌ ស ខេង ចំនួន ៣,៤០០,០០០រៀល ( បីលានបួនរយពាន់រៀល ) ចែកជូនប្រជាពលរដ្ឋចំនួន ១៧នាក់ នៅភូមិខ្នារភូមិបឹងជ័រ ភូមិគោករកា ភូមិឈើទាល និងភូមិព្រៃទឹង ឃុំព្រៃទឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ដែលក្នុងនោះរួមមាន៖ ស្ត្រីសម្រាលកូន ១៧នាក់ ដោយម្នាក់ៗ ទទួលបានថវិកាចំនួន ២០០,០០០រៀល៕