នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦ លោកជំទាវមាន សំអាន ប្រធានគណ:កម្មការទី៨ ព្រឹទ្ធសភានិងឯកឧត្តម ទឹម ផន សមាជិកគណៈកម្មការទី៩ព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាលការងារជាមួយក្រុមប្រឹក្សាឃុំ នាយ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាល និងមេភូមិ ឃុំព្រៃទឹង ពាក់ព័ន្ធនឹងការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព និងការជម្រុញប្រជាពលរដ្ឋដើម្បីទៅចុះបោះឆ្នោតថ្មីឆ្នាំ២០១៦ នៅឃុំព្រៃទឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង៕