កាលពីរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦ លោកជំទាវ មាន សំអាន ប្រធានគណ:កម្មការទី៨ ព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខជាមួយក្រុមប្រឹក្សាឃុំ ស្មៀន នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ប្រជាពលរដ្ឋ និងយុវជន យុវនារី នៅឃុំព្រៃទឹង ពាក់ព័ន្ធនឹងការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការត្រៀមចុះឈ្មោះបោះឆ្នោត សម្រាប់ជ្រើសរើសក្រុមប្រឹក្សាឃុំអាណត្តិទី៤ ឆ្នាំ២០១៧ នៅភូមិបឹងជ័រ ឃុំព្រៃទឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង៕