Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ដោយមានការចូលរួមពីលោកញុឹក សុផុន អភិបាលនៃគណ:អភិបាលស្រុកមេសាង បានអញ្ជើញចុះជួបសំណេះសំណាលការងារជាមួយក្រុមប្រឹក្សាឃុំ ស្មៀន និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាល

   ថ្ងៃទី 27 ខែសីហា ឆ្នាំ2025
C8.1.1.24.8.16 C8.4.1.24.8.16
C8.3.1.24.8.16 C8.2.1.24.8.16

នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ដឹកនាំដោយ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ដោយមានការចូលរួមពីលោកញុឹក សុផុន អភិបាលនៃគណ:អភិបាលស្រុកមេសាង បានអញ្ជើញចុះជួបសំណេះសំណាលការងារជាមួយក្រុមប្រឹក្សាឃុំ ស្មៀន និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំច្រេស និងឃុំព្រៃទទឹង ពាក់ព័ន្ធនឹងការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ដោយផ្តោតសំខាន់លើការធ្វើអត្តសញ្ញាណប័ណ្ណគំរូថ្មី នៅសាលាឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង ព្រមទាំងបានផ្តល់ជូនដល់សាលាឃុំទាំងពីរក្នុងមួយឃុំទទួលបានថវិកាចំនួន ៥០០,០០០៛ (ប្រាំរយពាន់រៀល) សម្រាប់ទុកចំណាយលើការប្រើប្រាស់រដ្ឋបាលផ្សេងៗរបស់ឃុំ៕


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី