គណៈប្រតិភូព្រឹទ្ធសភា បានអញ្ជើញដាក់កូរោនផ្កា និងគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម សាយ ភូថង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី 20 ខែមិថុនា ឆ្នាំ2025
នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦ គណៈប្រតិភូព្រឹទ្ធសភា រួមមាន ÷ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ ឯកឧត្តម ម៉ាន់ ឈឿន ប្រធានគណៈកម្មការទី៧ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ ឯកឧត្តម គង់ សារាជ ប្រធានគណៈកម្មការទី៩ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានស្តីទីគណៈកម្មការទី១០ និងឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញដាក់កូរោនផ្កា និងគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម សាយ ភូថង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា ដែលបានទទួលមរណភាពកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង១៧:០៦នាទីល្ងាច ក្នុងជន្មាយុ៩៦ឆ្នាំ ដោយជរាពាធ សពត្រូវបានតម្កល់ធ្វើបុណ្យនៅក្នុងនៅវត្តខ្លងយ៉ៃ ស្រុកខ្លងយ៉ៃ ខេត្តត្រាត នៃព្រះរាជាណាចក្រថៃ។
អត្ថបទពាក់ព័ន្ធ