Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយ នឹងអាជ្ញាធររាជធានីភ្នំពេញ

   ថ្ងៃទី 20 ខែឧសភា ឆ្នាំ2025
cm817-05-2016-1 cm817-05-2016-2

នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា ដឹកនាំ ដោយលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយ នឹងអាជ្ញាធររាជធានីភ្នំពេញ ដឹកនាំដោយលោកជំទាវ ម៉ក់ វណ្ណស៊ីថា អភិបាលរងរាជធានី ភ្នំពេញ ក្នុងគោលបំណងសិក្សាឈ្វេងយល់អំពីការអនុវត្តច្បាប់ស្តីពីការបង្ការ និងការប្រយុទ្ធ ទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ ច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីការគ្រប់ គ្រងលើការប្រកបវិជ្ជាជីវៈឯកជនក្នុងវិស័យវេជ្ជសាស្រ្ត អមវេជ្ជសាស្រ្ត និងជំនួយវេជ្ជសាស្រ្ត នៅរាជធានីភ្នំពេញ នៅសាលប្រជុំនៃទីស្តីការសាលារាជធានីភ្នំពេញ៕

អត្ថបទ និងរូបភាព៖នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី