នាថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៦ គណៈប្រតិភូព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា និងជាប្រធានក្រុមមិត្តភាពកម្ពុជា-វៀតណាមប្រចាំព្រឹទ្ធសភា បានអញ្ជើញចុះសហការជាមួយនឹងក្រុមគ្រូពេទ្យស្ម័គ្រចិត្តវៀតណាម និងក្រុមសប្បុរសជនមកពីប្រទេសវៀតណាម-ហុងកុង ចុះពិនិត្យព្យាបាលជំងឺភ្នែកឡើងបាយ និងដុះកន្ទុយថ្លែនជូនប្រជាពលរដ្ឋ នៅមន្ទីរពេទ្យបង្អែក ស្រុកកំពង់ត្រាច ខេត្តកំពត ដោយមានការអញ្ជើញចូលរួមពី លោកជំទាវ អ៊ុន សុគន្ធា តំណាងរាស្ត្រខេត្តកំពត លោកជំទាវ យូ សុគន្ធ អភិបាលរងខេត្តកំពត ព្រមទាំងក្រុមការងារ។