គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរ ខេត្តព្រះវិហារ
ថ្ងៃទី 22 ខែឧសភា ឆ្នាំ2025
នារសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៥ គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីនៃព្រឹទ្ធសភា(គណៈកម្មការទី៨ព្រឹទ្ធសភា)ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធាន គណៈកម្មការ បានពិភាក្សាការងារជាមួយនឹងអាជ្ញាធរខេត្តស្ទឹងត្រែង ដឹកនាំដោយឯកឧត្តម អ៊ុំ ម៉ារ៉ា អភិបាលនៃគណៈអភិបាលខេត្ត ក្នុងគោលបំណងសិក្សាស្វែងយល់ពីបញ្ហាសុខភាពសាធារណៈ ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងការអភិវឌ្ឍ សុខុមាលភាពសម្រាប់អតីតយុទ្ធជន នៅសាលប្រជុំសាលាខេត្តព្រះវិហារ។
ឯកឧត្តម អ៊ុំ ម៉ារ៉ា អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ បានមានប្រសាសន៍ស្វា គមន៍ចំពោះវត្តមានរបស់គណៈប្រតិភូគណៈកម្មការទី៨ ព្រឹទ្ធសភា ដែលបានចំណាយពេល វេលា ចុះសិក្សាស្វែងយល់ពីបញ្ហាសុខភាពសាធារណៈ ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងការអភិវឌ្ឍសុខុមាលភាពសម្រាប់អតីតយុទ្ធជននៅក្នុងខេត្តព្រះវិហារ នាពេលនេះ។
ឯកឧត្តម ក៏បានធ្វើសេចក្តីរាយការណ៍សង្ខេបអំពីលក្ខណភូមិសាស្រ្ត សភាពការណ៍ទូទៅ វិស័យជាសក្តានុពលរបស់ខេត្ត និងកិច្ច សហប្រតិបត្តិការរវាងអាជ្ញាធរខេត្តនៅជាប់ព្រំដែននៃប្រទេសថៃ និងប្រទេសឡាវជូនដល់គណៈប្រតិភូ។ ជាមួយ គ្នានោះឯកឧត្តម ក៏បាន បញ្ចាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការយ៉ាងល្អរវាងអាជ្ញាធរខេត្ត ជាមួយនឹងថ្នាក់ដឹកនាំខេត្តយ៉ាឡាយ នៃសាធារណរដ្ឋសង្គមនិយម វៀតណាម ខេត្តព្រះវិហារបានបង្កើតមជ្ឈ មណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់ធ្វើការបណ្តុះបណ្តាលប្រជាពលរដ្ឋក្នុងខេត្ត។
ក្នុងឱកាសនោះ ក៏មានការធ្វើសេចក្តីរាយការណ៍ពីមន្ទីរនានាជុំវិញខេត្ត ដែលមាន សមត្ថកិច្ចពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់ គណៈកម្មការ និងមានការពិភាក្សាគ្នាដើម្បី ផ្តល់ជាព័ត៌មាន និងអនុសាសន៍ពីគ្នាទៅវិញទៅមកផងដែរ។
បន្ទាប់មក លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានមានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង អនុភារកិច្ចនានារបស់អាជ្ញាធរ ខេត្ត ដែលបានធ្វើឲ្យខេត្តមានការរីកចម្រើនគួរជាទីមោទន។
លោកជំទាវ ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា ក៏បានអបអរសាទរចំពោះការទទួលបានជោគជ័យរបស់ខេត្តក្នុងការបង្កើតមជ្ឈមណ្ឌល បណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់ ធ្វើការបណ្តុះបណ្តាលប្រជាពលរដ្ឋក្នុងខេត្ត។ សមិទ្ធផលនេះ គឺមានសារសំខាន់ណាស់ សម្រាប់ ប្រជាពលរដ្ឋក្នុងខេត្ត។
លោកជំទាវ មានប្រសាសន៍បន្តថា ទន្ទឹមការរីកចម្រើនរបស់ខេត្ត សូមឲ្យអាជ្ញាធរ ខេត្តខិតខំបន្តអនុវត្តភារកិច្ចរបស់ខ្លួនបន្តទៀត ដើម្បីធ្វើ ខេត្តមានការរីកចម្រើន ប្រៀបនឹងខេត្តនានាទូទាំងព្រះរាជាណាចក្រកម្ពុជា៕
អត្ថបទ និងរូបភាព៖នាយកដ្ឋានព័ត៌មាន
អត្ថបទពាក់ព័ន្ធ