Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
គណៈកម្មការទី៨ព្រឹទ្ធសភា ស្តាប់ការធ្វើបទបង្ហាញរបស់មន្រ្តីវិទ្យាស្ថានសភា កម្ពុជាស្តីពីបញ្ហាសុខភាពសាធារណៈ ការអប់រំ ការងារបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងការអភិវឌ្ឍសុខមាលភាពរបស់អតីតយុទ្ធជន

   ថ្ងៃទី 13 ខែឧសភា ឆ្នាំ2025
com8-12-05-2015-1 com8-12-05-2015-2

នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥ នៅសាលប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីនៃព្រឹទ្ធសភា(គណៈកម្មការទី៨ព្រឹទ្ធសភា) ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ បានអញ្ជើញស្តាប់ការធ្វើបទបង្ហាញរបស់មន្ត្រីវិទ្យាស្ថានសភាកម្ពុជា ស្តីពីបញ្ហាសុខភាព សាធារណៈការអប់រំ ការងារបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងការអភិវឌ្ឍសុខមាលភាពរបស់អតីតយុទ្ធជន ដើម្បីជា ជំនួយស្មារតីគណៈកម្មការចុះបេសកកម្មនៅខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ និងខេត្តឧត្តរមានន័យ ចាប់ថ្ងៃទី១៨ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥ខាងមុខ៕

រូបភាព និងអត្ថបទ៖នាយកដ្ឋានព័ត៌មានវិទ្យា


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី