នាព្រឹកថ្ងៃទី 10 ខែមេសា ឆ្នាំ2015 ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី6 ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី6 បានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខជាមួយប្រជាពលរដ្ឋក្រីក្រចំនួន 20គ្រួសារ នៅឃុំស្មោងខាងត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែង ដោយបានផ្តល់ជូនជាអំណោយក្នុងមួយគ្រួសាររួមមាន មី 01កេស ក្រមា 01 នំ 01ធុងធំ ប្រេងកូឡា 01ប្រអប់ និងថវិកាចំនួន 40,000 រៀល។