Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
លោកជំទាវ មាន សំអាន សហការជាមួយនឹងគណៈប្រតិភូក្រុមសប្បុរសជន នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចុះសួរសុខទុក្ខ និងចែកអំណោយ ជូនប្រជាពលរដ្ឋ នៅវត្តគីឡូ៨ ក្រុងស្ទឹងត្រែង

   ថ្ងៃទី 10 ខែមីនា ឆ្នាំ2025
c8_1st_9_3_2015_1 c8_1st_9_3_2015_2
c8_1st_9_3_2015_3 c8_1st_9_3_2015_4

នារសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៥ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា ប្រធានក្រុមមិត្តភាពកម្ពុជា-វៀតណាមប្រចាំព្រឹទ្ធសភា និងជាអនុប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍​ និងលោកជំទាវ ឈូក ឈឹម លេខាធិការគណៈកម្មការទី៥ព្រឹទ្ធសភាបានសហការជាមួយនឹងលោកជំទាវ ទ្រឿង មិហ៊រ អតីតអនុប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងជាប្រធានមូលនិធិអាហារូបករណ៍វុ​ អា យីង ដឹក នាំក្រុមសប្បុរសជនវៀតណាម ចុះជួបសំណេះ​សំណាល​សួរសុខទុក្ខ ព្រមទាំងចែកអំណោយជូនដល់ប្រជាពលរដ្ឋចំនួន២០០គ្រូសារនៅវត្តគីឡូ៨ ឃុំគីឡូ៨​ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

អំណោយដែលចែកជូនដល់បងប្អូនប្រជាពលរដ្ឋនាឱកាសនោះក្នុងមួយគ្រួសារៗទទួលបានអាវយឺត០២​  មុង០១  តែ០១កព្ចាប់ ប្រេងខ្យល់០២ដប និង​​ថវិកា​០៦ម៉ឺនរៀល និងបានផ្តល់អាហារូបរណ៍ដល់សិស្សក្រីក្រចំនួន៣០នាក់ ក្នុងម្នាក់ៗ​​ទទួលបានសៀវភៅ០១ក្បាល ប៉ិច០២ដើម នំ១កញ្ចប់ និងថវិកា២២ម៉ឺនរៀលផងដែរ៕

អត្ថបទ និងរូបភាព៖នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី