លោកជំទាវ មាន សំអាន សហការជាមួយនឹងគណៈប្រតិភូក្រុមសប្បុរសជន នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចុះសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋ នៅស្រុកចិត្របុរី ខេត្តក្រចេះ
ថ្ងៃទី 10 ខែមីនា ឆ្នាំ2025
នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៥ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា ប្រធានក្រុមមិត្តភាពកម្ពុជា-វៀតណាមប្រចាំព្រឹទ្ធសភា និងជាអនុប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងលោកជំទាវ ឈូក ឈឹម លេខាធិការគណៈកម្មការទី៥ព្រឹទ្ធសភា បានសហការជាមួយនឹងលោកជំទាវ ទ្រឿង មិហ៊រ អតីតអនុប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងជាប្រធានមូលនិធិអាហារូបករណ៍ វុ អា យីង បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ ព្រមទាំងចែកអំណោយជូនប្រជាពលរដ្ឋចំនួន២០០គ្រូសារ ដែលមកពីឃុំចំនួន៦ ដែលរួមមាន៖ ឃុំគោលាប់ ឃុំបុសលាន ឃុំដារ ឃុំកន្ទួត ឃុំថ្មអណ្តើក និងឃុំចិត្របុរី ស្រុកចិត្របុរី ខេត្តក្រចេះ ដែលក្នុងមួយគ្រួសារៗទទួលបានអាវយឺត០២ មុង០១ តែ០១កព្ចាប់ ប្រេងខ្យល់០២ដប និងថវិកាចំនួន០៦ម៉ឺនរៀល និងបានផ្តល់អាហារូបរណ៍ដល់សិស្សក្រីក្រចំនួន៣០នាក់ ដោយក្នុងម្នាក់ៗទទួលបានសៀវភៅ០១ក្បាល ប៉ិច០២ដើម នំ១កញ្ចប់ និងថវិកាចំនួន២២ម៉ឺនរៀលផងដែរ៕
អត្ថបទ និងរូបភាព៖នាយកដ្ឋានព័ត៌មាន
អត្ថបទពាក់ព័ន្ធ