Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា អញ្ជើញសំណេះសំណាលជាមួយនឹងមន្រ្តីរាជការ និងប្រជាពលរដ្ឋជានារីទូទាំងខេត្តពោធិ៍សាត់ ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១០៤នៃទិវាអន្តរជាតិនារី ៨មីនា

   ថ្ងៃទី 7 ខែមីនា ឆ្នាំ2025
c8_6_3_2015_1
c8_6_3_2015_2 c8_6_3_2015_3
c8_6_3_2015_4 c8_6_3_2015_5

នាព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៥ នៅកោះសំពៅ ខេត្តពោធិ៍សាត់ លោកជំទាវ មាន សំអាន  ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា និងជាអនុប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយនឹងមន្រ្តីរាជ និងប្រ ជាពលរដ្ឋជានារី ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១០៤ ទិវាអន្តរជាតិនារី​ ៨មីនា ឆ្នាំ២០១៥ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអភិបាលនៃគណៈភិបាលខេត្តលោក លោកស្រីជាប្រធាន អណុប្រធានមន្ទីរនានា​ លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋ​​ជានារីទូទាំង ខេត្តពោធិ៍សាត់សរុបចំនួន១.៥៧០នាក់។

ក្នុង​ឱកាសនោះ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានមានប្រសាសន៍ថា​​ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៥ បានប្រាព្ធឡើងក្រោមប្រធានបទដំណើរឆ្ពោះទៅមុខរបស់ស្រ្តីកម្ពុជាក្រោយសន្និសីទស្រ្តីពិភពលោកឆ្នាំ១៩៩៥​ ដែលជាប្រធាន បទដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅ ដើម្បីរំលឹកឡើងវិញនូវសមិទ្ធផល និងភាពជោគជ័យទាំងឡាយដែលបានកើនឡើងក្នុងរយៈពេល២០ឆ្នាំកន្លងមក។ក្រោយសន្និសីទស្ត្រីពិភពលោកនាទីក្រុងប៉េកាំងឆ្នាំ១៩៩៥ ដែលរាជរដ្ឋាភិបាល ស្ថាប័នជាតិ អន្តរជាតិ អង្គការសង្គមស៊ីវិល និងវិស័យឯកជននានា បានខិតខំយ៉ាងសស្រាក់សស្រាំធ្វើសកម្មភាពគ្រប់បែបយ៉ាង ដើម្បីលើកកម្ពស់សិទ្ធិនិងស្ថានភាព ជីវភាព ឋានៈ តួនាទីរបស់ស្ត្រីនៅក្នុងសង្គម។ ទន្ទឹមនឹងនោះរាជរដ្ឋាភិបាលក៏បានលើកឡើងនូវផែនការសកម្មភាពជាតិលើកទី២ ស្តីពីការទប់ស្កាត់អំពើហឹង្សាលើស្ត្រី ដែលជាការចង្អុលផ្លូវដ៏ទូលំទូលាយ។

លោកជំទាវ មានប្រសាសន៍បន្តទៀតថា យើងត្រូវមានការប្តេជ្ញាបោះជំហានទៅមុខក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រនារីរតនៈទី៤ និងផែនការសកម្មភាពជាតិលើកទី២​   ​ ដើម្បីផ្តល់ភាពអង់អាចដល់ស្ត្រី និងពន្លឿនការធ្វើឲ្យបានសម្រេចសមភាពយេនឌ័រ នៅកម្ពុជាឲ្យបានពេញលេញ ដោយជម្រុញឲ្យមានការចូលរួមគាំទ្រពីសំណាក់មនុស្សគ្រប់មជ្ឈដ្ឋាន ដើម្បីធានាបាននូវជោគជ័យក្នុងការលប់បំបាត់ការរើសអើង និងអំពើហឹក្សាដល់ស្រ្តី។​ ជាមួយគ្នានេះ កិច្ចសហប្រតិបត្តិការរវាងអង្គភាពស្ថាប័នពាក់ព័ន្ធ ដៃគូរអភិវឌ្ឍន៍ សង្គមស៊ីវិញ​ វិស័យ​ឯកជន និងជាមួយបងប្អូនប្រជាពលរដ្ឋទាំងអស់មានសារសំខាន់ណាស់។

បន្ទាប់មកលោកជំទាវ មាន​ សំអាន បានឧបត្ថម្ភថវិកាចំនួន០១លានរៀល ជូនដល់អង្គពិធី និងថតរូបទុកជាអនុស្សាវរីយ៍ ព្រមទាំងអញ្ជើញកាត់ខ្សែបូរសម្ពោធពិព័រណ៍ផលិតផលស្នាដៃនារីខេត្តផងដែរ៕

អត្ថបទ និងរូបភាព​៖នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី