លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំសិក្ខាសាលា ស្តីពីការត្រួតពិនិត្យថ្នាំជក់
ថ្ងៃទី 28 ខែមករា ឆ្នាំ2025
នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៥ នៅសាលប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីនៃព្រឹទ្ធសភា(គណៈកម្មការទី៨ព្រឹទ្ធសភា) បានបើកកិច្ចប្រជុំត្រៀម រៀបចំសិក្ខាសាលាស្តីពី “ការត្រួតពិនិត្យថ្នាំជក់” ដែលគ្រោងនឹងរៀបចំនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៥ខាងមុខ ដោយមានការអញ្ជើញចូលរួម ឯកឧត្តមលោកជំទាវជាសមាជិកសមាជិកាគណៈកម្មការទី៨ព្រឹទ្ធសភា លោកវេជ្ជបណ្ឌិត មុំ គង់ តំណាងអង្គការចលនាដើម្បីសុខភាពកម្ពុជា លោក វេជ្ជបណ្ឌិត យ៉ិល ដារ៉ាវុធ តំណាងអង្គការសុខភាពពិភពលោក លោក កែវ វាសនា ប្រធានក្រុមមេធាវី SK&P លោក ហ៊ាង ធុល តំណាង អគ្គលេខាធិការដ្ឋានរដ្ឋសភា និងមន្រ្តីលេខាធិការអមគណៈកម្មការទី៨ព្រឹទ្ធសភា៕
អត្ថបទ និងរូបភាព ៖ នាយកដ្ឋានព័ត៌មាន
អត្ថបទពាក់ព័ន្ធ