Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា អញ្ជើញចុះជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ និងក្រុមប្រឹក្សាឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង

   ថ្ងៃទី 9 ខែមករា ឆ្នាំ2025
cm8-8-1-2015-1 cm8-8-1-2015-2
cm8-8-1-2015-3 cm8-8-1-2015-4

នារសៀលថ្ងៃទី០៦ ខែកមរា ឆ្នាំ២០១៥ គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ដើម្បីសិក្សា ឈ្វេងយល់អំពីករណីការធ្វើតេស្តឈាមរកមេរោគអេដស៍ជូនប្រជាពលរដ្ឋ។
បន្ទាប់មក គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា ក៏បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខ ព្រមទាំងនាំយកអំណោយមួយចំនួនចែកជូនប្រជាពលរដ្ឋចំនួន៤៨នាក់ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៅមណ្ឌលសុខភាពឃុំរកា ដោយម្នាក់ៗ ទទួលបានភួយ១ មី១កេស ត្រីខ១យួរ ថវិកា២០.០០០រៀល(ពីរម៉ឺនរៀល) ព្រះសង្ឃ២អង្គ ០១អង្គៗបច្ច័យ១០០.០០០រៀល (មួយសែនរៀល) ក្រុមគ្រូពេទ្យស្ម័គ្រចិត្តថវិកា១.០០០.០០០រៀល(មួយលានរៀល) ក្រុមប្រឹក្សា និងស្មៀនឃុំ០៨នាក់ ក្នុងម្នាក់ៗ ថវិកា៥០.០០០រៀល(ប្រាំម៉ឺនរៀល)៕

អត្ថបទ និងរូបភាព៖នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី