Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
លោកជំទាវ ពុំ ស៊ីចាន់ អញ្ជើញចុះជួបសំណេះសំណាល និងសាកសួរសុខទុក្ខ ប្រជាពលរដ្ឋ នៅភូមិវត្តស្លែង ឃុំពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ

   ថ្ងៃទី 26 ខែធ្នូ ឆ្នាំ2025
comn8-26-12-2014-1 comn8-26-12-2014-2
comn8-26-12-2014-3

នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៤ លោកជំទាវ ពុំ ស៊ីចាន់ អនុប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជនយុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីនៃព្រឹទ្ធសភា(គណៈកម្មការទី៨ព្រឹទ្ធសភា) បានអញ្ជើញជួបសំណេះសំណាល និងសាក សួរសុខទុក្ខ ប្រជាពលរដ្ឋ នៅភូមិវត្តស្លែង ឃុំពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ឆ្លៀតក្នុងឱកាសនោះលោកជំទាវ ពុំ ស៊ីចាន់ អនុប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានមានប្រសាសន៍ផ្តាំផ្ញើរឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវធ្វើយ៉ាងណាថែរក្សាសុខភាពឲ្យបានល្អ ព្រោះរដូវនេះជារដូវធ្លាក់ខ្យល់ ហើយរងារ អាចបង្ករឲ្យបងប្អូនមានសុខភាពមិនល្អ ងាយនឹងមានជំងឺ។ ជាពិសេសលោកអ៊ុំ លោកយាយ ចាស់ៗ ដែលមានសុខភាពខ្សោយត្រូវតែស្លៀកសម្លៀកបំពាក់ឲ្យបានជិត និងបរិភោគឲ្យបានទៀងទាត់។ ជាមួយគ្នា នេះដែរ លោកជំទាវ ក៏បាននាំយកអំណោយមកចែកជូនប្រជាពលរដ្ឋចាស់ជរា(ចាប់ពីអាយុ៧០ឡើងទៅ)ចំនួន១០០នាក់ ដោយក្នុងម្នាក់ៗទទួលបាន ភួយ០១៕

អត្ថបទនិងរូបភាព៖នាយកដ្ឋានព័តមាន



អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី