លោកជំទាវ មាន សំអានស្តាប់បទបង្ហាញរបស់អង្គការចលនាដើម្បីសុខភាពកម្ពុជា
ថ្ងៃទី 16 ខែធ្នូ ឆ្នាំ2025
នារសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៤ នៅសាលប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានចូលរួមស្តាប់បទបង្ហាញរបស់អង្គការចលនាដើម្បីសុខភាពកម្ពុជា(CMH) ស្តីពីលទ្ធផលនៃការស្ទង់មតិយុវជនស្តីពីវិធានការត្រួតពិនិត្យ ថ្នាំជក់ និងការជ្រៀតជ្រែករបស់ឧស្សាហកម្មថ្នាំជក់ ដែលឧទ្ទេសនាមដោយលោក មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាព កម្ពុជា(CMH)៕
អត្ថបទ និងរូបភាព ៖ នាយកដ្ឋានព័ត៌មាន
អត្ថបទពាក់ព័ន្ធ