Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
សកម្មភាពគណៈកម្មការទី៨​ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម

   ថ្ងៃទី 3 ខែធ្នូ ឆ្នាំ2025
cm8-03-12-2014-1 cm8-03-12-2014-3
cm8-03-12-2014-2

នៅព្រឹកថ្ងៃទី 02 ខែ ធ្នូ ឆ្នាំ 2014 លោកជំទាវ ពុំសីុចាន់ អនុប្រធានគណៈកម្មការទី8 រួមជាមួយសមាជិកសភាវៀតណាម ក្រុមប្រឹក្សារបស់ IPU តំណាងអង្គការ UNAIDS ប្រចាំនៅប្រទេសវៀតណាម និងមន្រី្តនៃខេត្ត Dien Bien បានអញ្ជើញ ចុះសិក្សាស្វែងយល់អំពីការព្យាបាល ថែទាំអ្នកជំងឺ HIV/AIDS ការផ្តល់ថ្នាំសំរាប់អ្នកផ្ទុកមេរោគ AIDS ផែការនៃការលុបបំបាត់ជមងឺ AIDS យុទ្ធនាការនៃការចែកស្រោអនាម័យ ការកសាងបណ្តាញផ្សព្វផ្សាយជំងឺ  AIDS នៅតាមឃុំ និងភូមិ នៅមណ្ឌលសុខភាពឃុំ Muong Dang និងមណ្ឌលសុខភាពស្រុក Muong Ang ខេត្ត Dien Bien ប្រទេសវៀតណាម ។ នៅក្នុឱកាសទស្សនៈកិច្ចសិក្សានេះផងដែរ លោកជំទាវ ក៏បានផ្តល់កិច្ចសម្ភាសន៍ជាមួយអ្នកយកព័ត៌មាន ទូរទស្សន៍វៀតណាមអំពី ៈ ការកាត់បន្ថយអាត្រាអ្នកឆ្លងជំងឺAIDS របស់ប្រទេសកម្ពុជា ( ពីចំនួន 2% នៅឆ្នាំ 1998′ អោយ ចុះមកនៅត្រឹម 0,6% នៅឆ្នាំ 2014) ; ជោគជ័យរបស់កម្ពុជាក្នុងការលុបបំបាត់កររើសអើងចំពោះអ្នកផ្ទុកមេរោគ AIDS របស់សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និង ឆ្នាំ 2009 វេទិកាថ្នាក់ដឹកនាំ អាសុីបា៉សុីហ្វិក បានប្រគល់ពានរង្វាន់ជូនសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាជនឆ្នើមក្នុងការប្រយុទ្ធប្រឆាំងមេរោគ AIDS និងជំងឺAIDS នៅកម្ពុជា និងនៅតំបន់អាសុីបា៉សុីហ្វិក ។



អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី