នៅថ្ងៃទី 01 ខែធ្នួ ឆ្នាំ 2014 វេលាម៉ោង 4ៈ00 រសៀល លោកជំទាវ ពុំ សុីចាន់ អនុប្រធានគណៈកម្មការទី8 ព្រឹទ្ធសភា រួមជាមួយសមាជិកសភាវៀតណម ក្រុមប្រឹក្សារបស់ IPU និងតំណាងអង្គការ UNAIDS ប្រចាំនៅប្រទេសវៀតណាម បានអញ្ជើញទៅសិក្សាស្វែងយល់អំពីការងារពិនិត្យព្យាបាល ការថែទាំ និងការផ្តល់ថ្នាំដល់អ្នកជំងឺ HIV/AIDS ព្រមទាំងជួបសំណេះសំណាលផ្ទាល់ជាមួយអ្នកផ្ទុកមេរោគAIDS នៅមណ្ឌលសុខភាពស្រុក Dien Bien ខេត្ត Dien Bien នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។