គណៈកម្មការទី៨ព្រឹទ្ធសភា បើកកិច្ចប្រជុំផ្ទៃក្នុង
ថ្ងៃទី 28 ខែវិច្ឆិការ ឆ្នាំ2025
នារសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅសាលប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា គណៈកម្មការសុខាភិបាល សង្គមកិច្ច អតិតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃព្រឹទ្ធសភា(គណៈកម្មការទី៨ព្រឹទ្ធសភា) បានបើកកិច្ចប្រជុំផ្ទៃក្នុង ក្រោមអធិបតីលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ ដែលមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាគណៈកម្មការទី៨ព្រឹទ្ធសភា និងមន្ត្រីលេខាធិការដ្ឋានអមគណៈកម្មការទី៨ ដើម្បីពិនិត្យ និងឆ្លងរបាយការណ៍បូកសរុបសកម្មភាពការងាររបស់គណៈកម្មការប្រចាំឆ្នាំ២០១៤ ពិនិត្យ និងឆ្លងរបាយការណ៍ចន្លោះសម័យប្រជុំលើកទី៥ និងលើកទី៦ និងឆ្លងផែនការប្រតិបត្តិរបស់គណៈកម្មការប្រចាំឆ្នាំ២០១៥ និងពិនិត្យពិភាក្សាបញ្ហាផ្សេងៗ៕
អត្ថបទ និងរូបភាព ៖នាយកដ្ឋានព័ត៌មាន
អត្ថបទពាក់ព័ន្ធ