Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
លោកជំទាវ មាន សំអាន ដឹកនាំគណៈប្រតិភូសមាជិកព្រឹទ្ធសភា ចុះសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយសារភ្លើងឆេះ នៅផ្សារកអណ្តើក

   ថ្ងៃទី 27 ខែវិច្ឆិការ ឆ្នាំ2025
com8-27_11_2014_01
com8-27_11_2014_01 com8-27_11_2014_01

នារសៀលថ្ងៃទី២៦ ខែវិច្ឆកា ឆ្នាំ២០១៤ គណៈប្រតិភូសមាជិកព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញចុះសំណេះសំណាយសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយសារភ្លើងឆេះផ្ទះ និងផ្សារ​កអណ្តើក កាលពីយប់ថ្ងៃទី២៥ ឈានចូលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៤ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងស្រុក​កំពង់ត្របែក ខេត្តព្រៃវែង។

លោក អុំ ចំរើន អធិការនគរបាលស្រុកកំពង់ត្របែក បានឲ្យដឹងថា ប្រតិបត្តិការក្នុងការអន្តរាគមន៍ជួយពន្លត់ភ្លើងខាងលើនេះ គឺសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិសភ័យចំនួន ៤គ្រឿង ដោយ ៣គ្រឿងជារបស់ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង និងមួយគ្រឿងទៀត ជារបស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង។ នៅក្នុងហេតុការណ៍ឆេះផ្ទះ និងផ្សារកអណ្តើកនេះ អាជ្ញាធរខេត្តព្រៃវែង បានស្រង់ស្ថិតិវាយតម្លៃពីផលប៉ះពាល់ពីការឆេះតូបរបស់អាជីវករអស់ចំនួន២៦៥តូប ផ្ទះចំនួន២៤ខ្នង ដែលសរុបជាទឹកប្រាក់ចំនួន២.៨៣០.៦០០ដុល្លាអាមេរិក ។

លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានមានប្រសាសន៍បញ្ជាក់ពីគោលបំណងរបស់គណៈប្រតិភូសមាជិកព្រឹទ្ធសភាមកនេះ គឺដើម្បីសំណេះសំណាលសួរសុខទុក្ខ ព្រមទាំងចូលរួមចែករំលែកទុក្ខ និងការលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយ​សារ អគ្គីភ័យ ឆេះផ្សារកអណ្តឹក ដែលឆេះស្ទីតែទាំងស្រុង។

លោកជំទាវ បានមានប្រសាសន៍បន្តថា ព្រឹទ្ធសភាមានមុខងារសំខាន់៣ ទី១មុខងារនីតិកម្ម ដែលជាមុខងារធ្វើច្បាប់ អនុម័តច្បាប់ ទី២មុខងារត្រួតពិនិត្យ ដែលជាមុខងារត្រួតពិនិត្យដល់ការអនុវត្តច្បាប់ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល និងទី៣មុខងារតំណាង ដែលតំណាងឲ្យផល់ប្រយោជន៍ក្រុមប្រឹក្សាឃុំ-សង្កាត់ ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស ហេតុដូចនេះ នៅពេលប្រជាពលរដ្ឋមានទុក្ខលំបាករងគ្រោះដោយសារភ្លើងចេះតូប និងផ្ទះ គណៈប្រតិភូព្រឹទ្ធសភា តែងតែបានចុះមកសាកសួរសុខទុក្ខ ពីការលំបាក​ និងបញ្ហាប្រឈមនានា ដែលបានជួបប្រទះ ដើម្បីចូលរួមចែករំលែកទុក្ខពីប្រជាពលរដ្ឋ។

ជាមួយគ្នា​នេះដែរ លោកជំទាវ ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា ក៏បានមានប្រសាសន៍ផ្តាំ ផ្ញើរដល់បងប្អូនអាជីវក និងប្រជាពលរដ្ឋរងគ្រោះ ត្រូវខិតខំធ្វើយ៉ាងណាជំនះនូវឧបសគ្គដែលប្រឈមដោយសារការបាត់បង់តូប និងផ្ទះ ហើយខិតខំស្តារឡើងវិញនូវផលប៉ះពាល់ នៃការខូចខាត ដើម្បីចាប់ផ្តើម​កសាងនូវអាជីវកម្មជាថ្មីឡើងវិញ ​។

អត្ថបទ និងរូបភាព ៖ នាយដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី