Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា អញ្ជើញទស្សនកិច្ចសិក្សាឈ្វេងយល់ពីការទប់ស្តាត់ការធ្វើអាជីវកម្មពលកម្មលើកុមារ ការជួញដូរមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទ នៅខេត្តកំពត

   ថ្ងៃទី 5 ខែតុសា ឆ្នាំ2025
5_10_2014_com8_1
5_10_2014_com8_2 5_10_2014_com8_3
5_10_2014_com8_4 5_10_2014_com8_5

នាព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ នៅសាលាខេត្តកំពត គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីនៃព្រឹទ្ធសភា (គណៈកម្មការទី៨ព្រឹទ្ធសភា) ដឹកនាំដោយ​លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងឯឧត្តម ខូយ ឃុនហ៊ួ អភិបាល​នៃគណៈអភិបាល​ខេត្ត​កំពត និងមន្ទីរជំនាញពាក់ព័ន្ធ ដើម្បីសិក្សាឈ្វេងយល់ពីការទប់ស្តាត់ការធ្វើអាជីវកម្មពលកម្មលើកុមារ ការជួញដូរមនុស្ស​ និងធ្វើ​អាជីវកម្មផ្លូវភេទ នៅខេត្តកំពត។
ឯឧត្តម ខូយ ឃុនហ៊ួ អភិបាល​នៃគណៈអភិបាល​ខេត្ត​កំពត បានមាប្រសាសន៍ថា សភាពការណ៍ពាក់ព័ន្ធទៅនឹងការទប់ស្តាប់​អំពើធ្វើអាជីវកម្មពលកម្មលើកុមារ ការជួញដូរមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទ នៅក្នុងខេត្តកំពត ទទួលបានលទ្ធផល​យ៉ាងច្រើន ដូចជាបង្រាបបានការប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនចំនួន០២ករណី ព្រមទាំងបានចុះប្រមូល​ព័ត៌មានពីគ្រួសារជនរងគ្រោះដោយការរំលោភសេពសន្ថវៈ។ ចំពោះការងារសង្គមកិច្ច និងអតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តមានមណ្ឌលកុមារកំព្រារ៥កន្លែង ហើយកុមារក្នុងមណ្ឌលទាំងអស់សុទ្ធតែទទួលបានសេវាស្នាក់នៅអប់រំចិញ្ជឹម​បីបាច់​ថែរក្សា។
លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានមានប្រសាសន៍ថា ព្រឹទ្ធសភាជាស្ថាប័ននីតិប្បញ្ញត្តិ ដែល​មាន​មុខងារសំខាន់បី គឺទី១-មុខងារនីតិកម្ម ដែលជា​មុខងារ​ធ្វើច្បាប់និងអនុម័តច្បាប់ ទី២-មុខងារត្រួតពិនិត្យ ដែលជាមុខងារត្រួត​ពិនិត្យក្នុងការអនុវត្តច្បាប់ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល និងទី៣-មុខងារ​តំណាង ដែលជាមុខងារតំណាង​ឲ្យក្រុម​ប្រឹក្សាឃុំ-សង្កាត់ ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រ​ទេស។

លោកជំទាវ បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំខេត្ត ដែលបាន​យកចិត្តទុកដាក់ក្នុងការងារកសាង អភិវឌ្ឍន៍ និងដោះស្រាយ​រាល់បញ្ហាប្រឈមដែលកើតមានក្នុងខេត្ត សម្រេចលទ្ធផលជាផ្លែផ្កាជាច្រើន។ លោកជំទាវ ក៏បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្ទីរ​ជំនាញពាក់ពន្ធនានា ត្រូវបន្តការបំពេញតួនាទីភារកិច្ចខ្លួន ដើម្បីដោះស្រាយបញ្ហាផ្សេងៗជូនដល់ប្រជាពលរដ្ឋ និងបន្តការទប់​ស្កាត់ឲ្យបានក្នុងការប្រើអំពើអាជីវកម្មធ្ងន់ធ្ងរលើកុមារ ការជួញដូរមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទឲ្យបានទាន់ពេលវេលា។
បន្ទាប់មកនាថ្ងៃដដែល គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា បានជួបសំណេះ សំណាលជាមួយនឹងប្រជាពលរដ្ឋ​ប្រកប​របបកក្តាម នៅ​សិប្បកម្មបកក្តាម ដែលស្ថិតនៅក្នុងសង្កាត់កែប ក្រុងកែប និងអញ្ជើញចុះជួបសំណេះ​សំណាលជាមួយនឹង​ប្រជាពលរដ្ឋប្រកបអាជីវកម្មសិបកម្មទឹកត្រីសញ្ញាទេពមច្ឆារ ដែលជាផលិត​​ផលក្នុងស្រុក ដែលស្ថិតក្នុងសង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប៕


 អត្ថបទ និងរូបភាព ៖ នាយកដ្ឋានព័ត៌មាន



អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី