Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
លោកជំទាវ មាន សំអាន ចុះសហការជាមួយនឹងក្រុមសប្បុរសជនវៀតណាម ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៤០០នាក់ នៅឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់

   ថ្ងៃទី 18 ខែសីហា ឆ្នាំ2025
com8_18_08_2014_1
com8_18_08_2014_2 com8_18_08_2014_3

កាលពីព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៤ លោកជំទាវ មាន សំអាន ប្រធានគណៈ កម្មការទី៨ព្រឹទ្ធសភា និងជាប្រធានក្រុមមិត្តភាពទ្វេភាគីកម្ពុជាវៀតណាម និងជាអនុប្រធាន សមាគមន៍នារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍ បានចុះសហការជាមួយនឹង​ក្រុមសប្បុរស​ជនវៀតណាម ដើម្បីចុះចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រចំនួន៤០០នាក់ នៅឃុំកំពង់​លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ ឯម ប៉ុណ្ណា  សមាជិការដ្ឋសភា លោកជំទាវ ជុក សុផាន់នី អភិបាលរងខេត្តពោធិ៍សាត់។
លោកជំទាវ ជុក សុផាន់នី   អភិបាលរងខេត្តពោធិ៍សាត់ បានមានប្រសាសន៍ថ្លែង​អំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមសប្បុរសជនវៀតណាម ដែលជានិច្ចកាលតែងតែង​ចុះចែកអំណោយដល់ប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជា ជាក់ស្តែងនៅស្រុកក្រគរ ខេត្តពោធិ៍សាត់នាពេលនេះ។ ដែលអ្វីទាំងនេះបង្ហាញពីការសហការគ្នា​យ៉ាង​ល្អ​រវាង​សមាគមន៍ នារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍ ជាមួយនឹងសមាគន៍នារីវៀតណាម ជាពិសេស​បង្ហាញ​ ពីការស្រលាញ់រាបអានគ្នារវាងប្រជាជននៃប្រទេសទាំងពីរផងដែរ។
លោកជំទាវ អភិបាលរងខេត្តពោធិ៍សាត់ បានមានប្រសាសន៍បន្តថា ទោះបីជា​​​អំ​ណោយទាំងនេះមិនឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋក៏ដោយ​ តែ​នេះជាការចូល​រួមចំណែកក្នុងការជួយបងប្អូនឲ្យរួចផុតពីភាពអត់ឃ្លានបានមួយចំណែក។
លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា ជាប្រធានក្រុម​មិត្ត​ភាពទ្វេភាគីកម្ពុជាវៀតណាម និងជាអនុប្រធានសមាគមន៍នារីកម្ពុជា ដើម្បីសន្តិភាព និង​អភិវឌ្ឍ​ បានមានប្រសាសន៍ថ្លែងអំណរគុណដល់ក្រុមសប្បុរសជន​វៀតណាម​ដែលបាននាំ​យក​អំ​ណោយដ៏ថ្លៃថ្លានេះមកចែកជូនដល់ប្រជាពលរដ្ឋក្រីក្រនៅក្នុងខេត្តពោធិ៍សាត់។
លោកជំទាវ បានមានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះទឹកចិត្តមនុស្សធម៌ មិនអាច​កាត់​ថ្លៃ​បានរបស់ក្រុមសប្បុរសជនវៀតណាម ដែលជានិច្ចកាលតែងតែនាំយកអំណោយ​មកចែកជូនដល់ប្រជាពលរដ្ឋកម្ពុជា ក្នុងការជួយចែករំលែកកាលំបាក និងជាការចូលរួម​កាត់បន្ថយភាពក្រីក្ររបស់បងប្អូនប្រជាពលរដ្ឋកម្ពុជាយើងផងដែរ។
លោកជំទាវ បានមានប្រសាសន៍ផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋ​ទាំងអស់ដែលកំពុង​ជួប​ការលំបាកនាពេលនេះ ត្រូវចេះស្រលាញ់ និងចេះជួយគ្នាទៅវិញទៅមក និងសូមឲ្យ ថែរក្សា​សុខភាពឲ្យបានល្អ និងមានការប្រុងប្រយ័ត្នខ្ពស់ពីព្រោះរដូវនេះជារដូវ​វស្សា ទឹក​មាន​ការជនឡើង​ជាលំដាប់​។
អំណោយដែលក្រុមសប្បុរសជនវៀតណាម បាននាំយកចែកជូនប្រជាពលរដ្ឋចំនួន​៤០០នាក់ នាឱកាសនោះ ដោយក្នុងម្នាក់ៗ​ទទួល​បាន មី១កេស ទឹកស៊ីអ៊ីវ១ដប ប្រេងខ្យល់១ដប និងថវិកា២៥.០០០រៀល៕

អត្ថបទនិងរូបភាពនាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី