Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
គណៈប្រតិភូក្រុមសមាជិកាព្រឹទ្ធសភា អញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយដល់កុមារកំព្រា នៅស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ

   ថ្ងៃទី 2 ខែមិថុនា ឆ្នាំ2025
cm8-02-06-2014-1
cm8-02-06-2014-2 cm8-02-06-2014-3

ក្នុងឱកាសអបអរខួបលើកទី៦៥ ទិវាកុមារអន្តរជាតិ និងកុមារកម្ពុជា១មិថុនា ឆ្នាំ២០១៤ គណៈប្រតិភូក្រុមសមាជិកាព្រឹទ្ធសភារួមមាន៖ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកាព្រឹទ្ធសភា លោកជំទាវ ពុំ ស៊ីចាន់ អនុប្រធានគណៈកម្មការទី៨ លោកជំទាវ ឡាក់ អូនអនុប្រធានគណៈកម្មការទី២ លោកជំទាវ ឈូក ឈឹម លេខាធិការ គណៈកម្មការទី៥ព្រឹទ្ធសភា អមដំណើរដោយគណៈកម្មការនារី នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានអញ្ជើញចុះសំណេះសំណាល និងសួរសុខទុក្ខ ព្រមទាំងចែកអំណោយដល់កុមារកំព្រាចំនួន៩៨នាក់ នៅឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៤។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះលោកជំទាវ មាន សំអាន អនុប្រធានក្រុមសមាជិកាព្រឹទ្ធសភា បានពាំនាំនូវការសាកសួរ សុខទុកពីសំណាក់សម្តេចទាំងបី គឺសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលតែងតែយកចិត្ត ទុកដាក់ដល់សុខសុក្ខរបស់ប្រជាពលរដ្ឋ ហើយជាពិសេសកុមារដែលជាទំពាំងស្នងឫស្សី។
លោកជំទាវ បានមានប្រសាសន៍បន្តថា កុមារគឺជាទំពាំងស្នងឫស្សី ក៏ជាអ្នកសាងនូវអនាគតប្រទេសដែលយើងត្រូវយកចិត្តទុកដាក់ ក្នុងការថែទាំ ទាំងរូបរាងកាយ សិទ្ធិ គំនិត និងស្មារតី ហេតុដូចនេះប្រទេសជាច្រើនក្នុងសកលលោកបានប្រារព្ធទិវាកុមារអន្តរជាតិ ១មិថុនា នេះជារៀងរាល់ឆ្នាំដើម្បីជាការលើកស្ទួយកិច្ចការពារកុមារទូទាំងសកល ក្នុងការទទួលបាននូវសិទ្ធិ ការអប់រំ ការយកចិត្តទុកដាក់ ការការពារកេងប្រវ័ញកម្លាំងពលកម្មលើកុមារ និងការជួញដូរកុមារជាដើម។ ទន្ទឹមនឹងនេះ លោកជំទាវ បានមានប្រសាសន៍បន្ថែមថា ការអប់រំដ៏ត្រឹមត្រូវដល់កុមារ គឺជាដំណោះស្រាយសំខាន់មូយ ដើម្បីឲ្យប្រទេសកម្ពុជាទទួលបាននូវការអភិវឌ្ឍន៍ធនធានមនុស្សប្រកប ដោយមូលដ្ឋានគ្រឹះមួយឆ្ពោះទៅរកការវិវឌ្ឍន៍នៃសកលភាវូបណីកម្មចំណេះដឹងក្នុងការរួមចំណែកកសាងសង្គមជាតិនិងមនុស្សជាតិជំនាន់
ក្រោយៗ។

លោកជំទាវ ក៏បានមានប្រសាសន៍ផ្តាំផ្ញើរដល់កុមារៗសិស្សានុសិស្សថា ធ្វើយ៉ាងណាត្រូវខិតខំយកចិត្តទុក្ខដាក់រៀនសូត្រក្រេបជញ្ជក់ យកចំនេះដឹង ដើម្បីឈានទៅសម្រេចនូវគោលបំណងដែលជាក្តីស្រមៃរបស់ខ្លួននាពេលអនាគត ត្រូវធ្វើជាកុមារល្អទាំងបីយ៉ាងក្នុងនោះ គឺកូនល្អ សិស្សល្អ និងមិត្តល្អ ដើម្បីជាការតបស្នងដល់ការលើកស្ទួយរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល។
ជាមួយគ្នានោះដែរ គណៈប្រតិភូក៏បានចែកអំណោយជូនដល់កុមារចំនួន៩៨នាក់ ដោយម្នាក់ៗទទួលបាន៖ កាតាប០១ អាវ០១ សៀវភៅ០១ក្បាល ប៊ិច០១ដើម ខ្មៅដៃ០១ដើម ស្ករគ្រាប់០១កញ្ចប់ អាហារសំរ៉ន់០១កញ្ចប់ ទឹកបរិសុទ្ធ០១ដប ទឹកក្រូច០១កំប៉ុង និងថវិកាចំនួន១០.០០០រៀល។ ដោយឡែកសម្រាប់គ្រូសារកុមារក្រីក្រងាយរងគ្រោះ គណៈប្រតិភូក៏បាននាំយកអំណោយទៅចែកជូន ដល់ផ្ទះចំនួន១០គ្រួសារ ដោយមួយគ្រួសារទទួលបានភួយ០១ អាវ០១ សារុង០១ ក្រមា០១ អង្ករ០១បាវ(៥០គីឡូក្រាម) ទឹកស៊ីអ៊ីវ០១យួរ ទឹកត្រី០១យួរ ប៊ីចេង០១កញ្ចប់ និងថវិកាចំនួន៩០.០០០រៀល៕  

អត្ថបទ និងរូបភាព ៖ នាយកដ្ឋានព័ត៌មាន



អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី