លោកជំទាវ មាន សំអាន អនុញ្ញាតឲ្យលោកបណ្ឌិត Daniel HEILMANNទីប្រឹក្សាច្បាប់ជាន់ខ្ពស់អាល្លឺម៉ង់អមព្រឹទ្ធសភា ចូលជួបពិភាក្សាការងារ
ថ្ងៃទី 25 ខែឧសភា ឆ្នាំ2025
នារសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៤ នៅសាលប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី(គណៈកម្មការទី៨ព្រឹទ្ធសភា) ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធាន បានអនុញ្ញាតឲ្យលោកបណ្ឌិត Daniel HEILMANNទីប្រឹក្សាច្បាប់ជាន់ខ្ពស់អាល្លឺម៉ង់អមព្រឹទ្ធសភា ចូលជួបពិភាក្សាការងារ ដើម្បីស្តាប់អំពីតួនាទីភារកិច្ច និងការផ្តល់សេវារបស់ លោកបណ្ឌិត Daniel HEILMANNនិងទទួលបានព័ត៌មានអំពីការជួយស្វែងរកដៃគូគាំទ្រដល់ដំណើរការការងាររបស់ គណៈកម្មការព្រឹទ្ធសភា ក្នុងការអភិវឌ្ឍតួនាទីភារកិច្ចររបស់ខ្លួនឲ្យកាន់តែល្អប្រសើរ និងឆ្លើយតបទៅនឹងមុខងារទាំង៣របស់ព្រឹទ្ធសភា គឺមុខងារតំណាង មុខងារនីតិកម្ម និងមុខងារត្រួតពិនិត្យ ព្រមទាំងធានាប្រមូលព័ត៌មាន ដែលពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ និងព្រឹទ្ធសភា៕
អត្ថបទ និងរូបភាព ៖ នាយកដ្ឋានព័ត៌មាន
អត្ថបទពាក់ព័ន្ធ