Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា ជួបសំណេះសំណាលជាមួយនឹងក្រុម ប្រឹក្សាឃុំ និងប្រជាពលរដ្ឋ និងចាស់ជរា នៅឃុំជ័យឧត្តម ស្រុកលំផាត់ នៅខេត្តរតនគិរី

   ថ្ងៃទី 8 ខែមេសា ឆ្នាំ2025
cm8-08-04-2014-1
cm8-08-04-2014-2 cm8-08-04-2014-3
នារសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៤ គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះ  បណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី(គណៈកម្មការទី៨ព្រឹទ្ធសភា) ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ និងមានការអញ្ជើញចូលរួមពីលោកជំទាវ លី នារី និងលោកជំទាវ ឡាយ បូនី សមាជិកាព្រឹទ្ធសភា បានចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ ក្រុមប្រឹក្សាឃុំ ប្រជាពលរដ្ឋ និង ចាស់ជរា នៅឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី។
ក្នុងឱកាសនោះ គណៈប្រតិភូ ក៏បានផ្តល់ជូនដល់ប្រជាពលរដ្ឋដែលបានចូលរួម ដោយក្នុងនោះ ប្រជាពលរដ្ឋចាស់ជរាចំនួន៦៧នាក់ក្នុងម្នាក់ៗទទួលបាន មី០១កេស សារុង០១ ថ្នាំដុសធ្មេញ ច្រាស់ដុះធ្មេញ ប្រេងកូឡា សាប៊ូ និងថវិកា២០.០០០រៀល ដោយឡែកក្រុមប្រឹក្សាចំនួន០៥នាក់ ក្នុងម្នាក់ៗទទួលបានមី០១កេស សារុង០១ ថ្នាំដុះធ្មេញ ច្រាស់ដុះធ្មេញ ប្រេងកូឡា សាប៊ូ និងថវិកា៥០.០០០រៀល៕

រូបភាព និងអត្ថបទ៖នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី