គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ ចុះសិក្សាស្វែងយល់អំពីបញ្ហាសុខភាពមាតា និងទារក នៅខេត្តរតនគិរី
ថ្ងៃទី 8 ខែមេសា ឆ្នាំ2025
នាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៤ នៅសាលប្រជុំសាលាខេត្តរតនគិរី គណៈប្រតិភូគណៈកម្មការ សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះ បណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី (គណៈកម្មការទី៨ព្រឹទ្ធសភា) ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ និងមានការ
អញ្ជើញចូលរួមពីលោកជំទាវ លី នារី និងលោកជំទាវ ឡាយ បូនី សមាជិកាព្រឹទ្ធសភា បានជួបពិភាក្សា ការងារជាមួយនឹងអាជ្ញាធរខេត្តរតនគិរី ដឹកនាំដោយលោកជំទាវ កែវ សាវឿន អភិបាលរងខេត្តដើម្បី សិក្សាឈ្វេង យល់អំពីបញ្ហាសុខភាពមាតា និងទារក ដោយមានការចូលរួមពីប្រធានមន្ទីរពាក់ព័ន្ធនានាជុំ វិញខេត្ត។
ក្នុងជំនួបពិភាក្សានោះ គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា បានស្តាប់សេចក្តី រាយការណ៍អំពី ការអនុវត្តសកម្មភាពប្រចាំឆ្នាំ២០១៣ និងលើកទិសដៅសម្រាប់អនុវត្តឆ្នាំ ២០១៤ របស់មន្ទីរសុខាភិបាល មន្ទីរកិច្ចការនារី មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទា។
លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានមានប្រសាសន៍ បញ្ជាក់អំពីគោល បំណងនៃដំណើរបេសកកម្មនេះថា គឺដើម្បីសិក្សាស្វែងយល់អំពីការអនុវត្តការងារបស់វិស័យទាំង៤ គឺ វិស័យសុខាភិបាល វិស័យកិច្ចការនារី វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ព្រមទាំងស្វែងយល់អំពីការអនុវត្តសេវាសាធារណៈទូទាំងខេត្ត។
ក្រោយពីបានស្តាប់សេចក្តីរាយការណ៍របស់ប្រធានមន្ទីរទាំង៤ រួមមាន៖ មន្ទីរសុខាភិបាល មន្ទីរកិច្ចការ នារី មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោកជំទាវ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការ រីកចម្រើនរបស់ខេត្តយ៉ាងឆាប់រហ័ស ដែលអ្វី ទាំងនេះស្តែងចេញពីការយកចិត្តទុកពីសំណាក់ ថ្នាក់ដឹកនាំនានាជុំវិញខេត្ត។
លោកជំទាវ បានបន្តមានប្រសាសន៍ថា ទន្ទឹមនឹងការអភិវឌ្ឍរបស់ខេត្ត សូមឲ្យថ្នាក់ ដឹកនាំ និងអាជ្ញាធរ ខេត្ត ត្រូវផ្តោតការយកចិត្តទុកដាក់ឲ្យបានខ្លាំងផងដែរចំពោះបញ្ហាសុខភាពរបស់មាតា និងទារកដោយ ផ្តោតទៅលើស្រ្តីដែលកំពង់មានផ្ទៃពោះ និងស្រ្តីដែលបានឆ្លងទន្លេរួច។ ព្រមជាមួយគ្នានេះដែរត្រូវយក ចិត្តទុកដាក់ផងដែរចំពោះការលើកកម្ពស់សេវាសាធារណៈ ដែលថ្មីៗនេះ រាជរដ្ឋាភិបាល បានដាក់ចេញជា យុទ្ធសាស្រ្តសម្រាប់ឲ្យទូទាំងខេត្តអនុវត្តដើម្បីឲ្យឆ្លើយតបបានទាន់ពេលវេលាទៅនឹងតម្រូវការរបស់ប្រជា- ជបលរដ្ឋ៕
រូបភាព និងអត្ថបទ៖នាយកដ្ឋានព័ត៌មាន