Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា អញ្ជើញធ្វើបទបង្ហាញស្តីពីតួនាទីភារកិច្ចរបស់ព្រឹទ្ធសភា ជូនដល់សិស្សានុសិស្ស ដែលអញ្ជើញ មកពីសាកលវិទ្យាល័យ និងវិទ្យាស្ថានអប់រំនានា

   ថ្ងៃទី 10 ខែមករា ឆ្នាំ2025
com8_10-01-2014-1 com8_10-01-2014-2

នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៤ នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា លោកជំទាវ មាន សំអាន  ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា អញ្ជើញធ្វើបទបង្ហាញស្តីពីតួនាទីភារកិច្ចរបស់ព្រឹទ្ធសភា ជូនដល់សិស្សានុសិស្ស ចំនួន១១០នាក់ មកពីតាម សាកលវិទ្យាល័យនានា និងវិទ្យាស្ថានខេមហ្វឺត ដែលបាន អញ្ជើញមកធ្វើទស្សនកិច្ច សិក្សាស្វែងយល់អំពីព្រឹទ្ធសភា។
លោកជំទាវ មាន សំអាន  ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា ព្រឹទ្ធសភាកើត ឡើងនៅឆ្នាំ១៩៩៩ដោយដំណោះស្រាយ បញ្ចប់វិបត្តិនយោបាយ និងដើម្បីលើកកម្ពស់ ការបង្រួបបង្រួម ផ្សះផ្សាជាតិ និងពង្រឹងស្ថិរភាពនយោបាយ។  ហើយការបង្កើតស្ថាប័នព្រឹទ្ធសភានេះ គឺជាព្រឹត្តិការណ៍នយោបាយ ដ៏សំខាន់មួយក្នុងប្រវត្តិសាស្រ្តកម្ពុជា ដែលបានបង្ហាញឲ្យឃើញនូវពន្លឺថ្មីមួយ សម្រាប់អនាគតនៃ ព្រះរាជាណាចក្រកម្ពុជា ដើម្បីស្ថិរភាពនយោបាយ ព្រមទាំងបង្ហាញឲ្យឃើញពីការប្តេជ្ញាចិត្តជាបន្តបន្ទាប់ ក្នុងការកសាងលទ្ធិប្រជាធិបតេយ្យ និងការពង្រឹងនីតិរដ្ឋ។
លោកជំទាវ បានមានប្រសាសន៍បន្តថា ព្រឹទ្ធសភាមានមុខងារសំខាន់ៗចំនួន៣ គឺទី១-មុខងារនីតិកម្ម ដែលជាមុខងារធ្វើ និងផ្តល់យោបល់ក្នុងការអនុម័តលើសេចក្តីព្រាងច្បាប់ ដែលរដ្ឋសភាបានបញ្ជូនមក ទី២-មុខងារត្រួតពិនិត្យ ជាមុខងារត្រួតពិនិត្យ លើការអនុវត្តច្បាប់នានាដែលបានចូលជាធរមាននិងទី៣-មុខងារ ជាតំណាង ជាមុខ ងារតំណាងឲ្យក្រុមប្រឹក្សាឃុំ-សង្កាត់ និងប្រជាជាតិខ្មែរទាំងមូល។  ហើយដើម្បីឲ្យមុខ ងារទាំងបីនេះកាន់តែមានប្រសិទ្ធភាព ព្រឹទ្ធសភាបានបែងចែកជាក្រុមសមាជិកព្រឹទ្ធសភាប្រចាំនៅតាមភូមិភាគ នីមួយៗ សម្រាប់ជាតំណាងឲ្យការការពារសិទ្ធិ និងផល ប្រយោជន៍ ជូនដល់ក្រុមប្រឹក្សាឃុំ-សង្កាត់ដែលជាម្ចាស់ឆ្នោត និងប្រជាពលរដ្ឋខ្មែរទាំង មូល ។
បន្ទាប់ពីបានទស្សនាខ្មែរវីដេអូស្តីពីសមិទ្ធផលឆ្នាំទី១ នៃព្រឹទ្ធសភា នីតិកាលទី៣ និងការធ្វើបទ បង្ហាញរួចមក លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ បានអញ្ជើញ ទស្សនាបណ្ណាល័យព្រឹទ្ធសភាសាលប្រជុំគណៈកម្មាធិការ អចិន្ត្រៃយ៍ និងសាលប្រជុំ ពេញអង្គព្រឹទ្ធសភា ព្រមទាំងអគារសំខាន់ៗ ផ្សេងទៀត ក្នុងបរិវេណវិមានព្រឹទ្ធសភា៕

អត្ថបទ៖នាយកដ្ឋានព័ត៌មាន
រូបភាព៖នាយកដ្ឋានព័ត៌មានវិទ្យា


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី