លោកជំទាវ មាន សំអាន អញ្ជើញជួបពិភាក្សាការងារជាមួយនឹង ឯកឧត្តម ពេជ សោភ័ន រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ
ថ្ងៃទី 18 ខែវិច្ឆិការ ឆ្នាំ2025
នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងឯកឧត្តម ពេជ សោភ័ន រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីត្រៀមរៀបចំគណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា អញ្ជើញទស្សន កិច្ចសិក្សានៅប្រទេសជប៉ុនស្តីពី“ការបណ្តុះបណ្តាលវិជ្ជាជីវៈ”ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមលោកជំទាវជា សមាជិកសមាជិកាក្រុមមិត្តភាពកម្ពុជា-ជប៉ុន៕
អត្ថបទ ៖ នាយកដ្ឋានព័ត៌មាន
រូបភាព៖នាយកដ្ឋានព័ត៌មានវិទ្យា
អត្ថបទពាក់ព័ន្ធ