Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ ចុះសិក្សាឈ្វេងយល់អំពីបញ្ហាសុខភាពសាធារណៈ នៅខេត្តក្រចេះ

   ថ្ងៃទី 8 ខែវិច្ឆិការ ឆ្នាំ2025

com8_2-11-2013-2 com8_2-11-2013-3
នារសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៣ នៅសាលប្រជុំសាលាខេត្តក្រចេះគណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី ហៅគណៈកម្មការទី៨ ព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ បានជួបពិភាក្សាការងារជាមួយនឹង ឯកឧត្តម  សរ ចំរុង អភិបាលនៃគណៈអភិបាលខេត្តក្រចេះ ដើម្បីសិក្សាឈ្វេងយល់អំពីបញ្ហាសុខភាពសាធារណៈដោយមានការអញ្ជើញចូលរួមពី សំណាក់ប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធនានាជុំវិញខេត្តក្រចេះ។
ឯកឧត្តម សរ ចំរុង អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានមានប្រសាសន៍ស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះ វត្តមានរបស់គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភាដែលបានចំណាយពេលអញ្ជើញចុះមកសិក្សាឈ្វេងយល់អំពីបញ្ហាសុខភាព សាធារណៈក្នុងខេត្តកំពង់ចាមនាពេលនេះ។
ឯកឧត្តម បានមានប្រសាសន៍បន្តថា ផ្អែកលើមូលដ្ឋានសន្តិភាព និងសក្តានុពល របស់ខេត្ត ធ្វើឲ្យខេត្តបាននឹង កំពុងអនុវត្តយ៉ាងសកម្មដើម្បីសម្រេចឲ្យបានជោគជ័យ នូវ ភារកិច្ចរបស់ខ្លួន និងគោលនយោបាយ របស់រាជរដ្ឋា- ភិបាល ជាពិសេសទិសដៅយុទ្ធសាស្រ្ត ក្នុងការអភិវឌ្ឍដោយផ្តោតជាអាទិភាពលើវិស័យសំខាន់ៗដូចជា៖កសិកម្ម ហេដ្ឋារចនា   សម្ព័ន្ធរូបវ័ន្ត ការងារអប់រំបណ្តុះបណ្តាលធនធានមនុស្ស ការថែរក្សាសុខុមាលភាព ទេសចរណ៍ និង អគ្គិសនី។
លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានមានប្រសាសន៍ ពាំនាំនូវការផ្តាំផ្ញើសាកសួរសុខ ទុក្ខពីសំណាក់សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រ ធានព្រឹទ្ធសភា ឯកឧត្តម សាយ ឈុំ អនុប្រធានទី១ ព្រឹទ្ធសភា និងឯកឧត្តម ទេព ងន អនុ ប្រធានទី២ព្រឹទ្ធសភា ដែលជានិច្ចកាលតែងតែយកចិត្តទុក្ខដាក់ចំពោះ ថ្នាក់ដឹកនាំខេត្ត ក៏ ដូចជាប្រជាពលរដ្ឋទូទាំងខេត្តក្រចេះទាំងអស់។
លោកជំទាវ ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានមានប្រសាសន៍បញ្ជាក់អំពីតួនាទីភារកិច្ចរបស់ព្រឹទ្ធសភា ដោយក្នុង នោះព្រឹទ្ធសភា មានមុខងារសំខាន់ៗចំនួន០៣ គឺទី ១មុខងារនីតិកម្ម ទី២មុខងារត្រួតពិនិត្យ និងទី៣ មុខងារតំណាង។ មុខងារទាំង៣នេះ មានសារសំខាន់ណាស់ក្នុងការធ្វើច្បាប់ ដែលរដ្ឋសភាបានបញ្ជូនមកឲ្យកាន់ តែមានប្រសិទ្ធភាព ក្នុងការការពារ និងស្វែងរកផលប្រយោជន៍ជូនប្រជាពលរដ្ឋ។
លោកជំទាវបានមានប្រសាសន៍បន្តថាគោលបំណង នៃ ការចុះបេសកកម្មរបស់គណៈកម្មការនាពេលនេះ គឺដើម្បីសិក្សាឈ្វេង
យល់ឲ្យកាន់តែស៊ីជម្រៅអំពីបញ្ហាសុខភាពសាធារណៈនៅទូទាំងខេត្តក្រចេះដើម្បីរៀបចំធ្វើជារបាយការណ៍ដាក់ជូនគណៈកម្មា-
ធិការអចិន្រ្តៃយ៍ព្រឹទ្ធសភាជ្រាបជាព័ត៌មាននិងធ្វើអន្តរគមន៍អំពីបញ្ហាប្រឈមរបស់ខេត្តដែលបានលើកឡើងជូនដល់ក្រសួងពាក់ ព័ន្ធនានា ដើម្បីជួយដោះស្រាយ៕

អត្ថបទ និងរូបភាព ៖នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី