នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៣ គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជនយុវនីតិ សម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី ហៅគណៈកម្មការទី៨ព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ ពុំ សីចាន់ អនុប្រធានគណៈកម្មការ បានចុះជួបសំណេះសំណាល និងសាកសួរសុខទុក្ខក្រុមប្រឹក្សាឃុំ និង ប្រជាពលរដ្ឋចំនួន៤០នាក់ នៅឃុំបុសលាវ ខេត្តកំពង់ចាម។
ឆ្លៀតក្នុងឱកាសនោះ គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា ក៏បាននាំយកអំណោយ មួយចំនួនសម្រាប់ចែក ជូនដល់ប្រជាពលរដ្ឋចំនួន៤០នាក់ ដោយក្នុងម្នាក់ៗទទួលបាន មី០១កេស ត្រីខ១ឡូ និងថវិកាចំនួន១០.០០០រៀល ដោយឡែកក្រុមប្រឹក្សាឃុំក្នុងម្នាក់ៗទទួលបានថវិកាចំនួន៥០.០០០រៀលផងដែរ៕
អត្ថបទនិងរូបភាព៖នាយកដ្ឋានព័ត៌មាន