Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
គណៈប្រតិភូគណៈកម្មការទី១ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម យ៉ង់ សែម អញ្ជើញចុះជួបពិភាក្សាការងារជាមួយនឹងឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាលនៃ គណៈអភិបាលខេត្តបាត់តំបង

   ថ្ងៃទី 8 ខែវិច្ឆិការ ឆ្នាំ2025
នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៣ នៅសាលប្រជុំសាលាខេត្តបាត់ដំបង គណៈប្រតិភូគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត ហៅកាត់គណៈកម្មការទី១ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការ បានអញ្ជើញចុះជួបពិភាក្សាការងារជាមួយនឹងឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាលខេត្ត នៃ គណៈអភិបាលខេត្តបាត់តំបង ដើម្បីសិក្សា ឈ្វេងយល់អំពីស្ថានភាពសិទ្ធិមនុស្ស និងការអនុវត្តច្បាប់នានាព្រមទាំងស្តាប់របាយការណ៍អំពីគ្រោះ មហន្តរាយដែលកើតចេញពីគ្រោះទឹកជំនន់ក្នុងខេត្តបាត់តំបងដោយមានអញ្ជើញចូលរួមពីឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត មន្ទីរជំនាញនានាជុំវិញខេត្ត៕
នាឪកាសនោះដែរ ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា ក៏បាននាំយកអំណោយជាថវិកា ៥.០០០.០០០រៀល (ប្រាំលានរៀល) ជូនដល់ខេត្តបាត់ដំបង ទុកសម្រាប់ ជួយដល់ប្រជាពលរដ្ឋ ដែលទទួលរង គ្រោះដោយសារទឹកជំនន់ផងដែរ៕

អត្ថបទ  ៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី