គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ ចុះសិក្សាឈ្វេងយល់អំពីបញ្ហាសុខភាពសាធារណៈ នៅខេត្តកំពង់ចាម
ថ្ងៃទី 6 ខែវិច្ឆិការ ឆ្នាំ2025
នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៣ នៅសាលប្រជុំសាលាខេត្តកំពង់ចាម គណៈប្រតិភូគណៈកម្មការ សុខា ភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី ហៅគណៈ- កម្មការទី៨ព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ បានជួបពិភាក្សាការងារ ជាមួយនឹងឯកឧត្តមលន់លឹមថៃអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមដើម្បីសិក្សាឈ្វេងយល់អំពីបញ្ហាសុខភាពសាធារណៈដោយមានការអញ្ជើញ ចូលរួម ពីសំណាក់ប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធនានាជុំវិញ ខេត្ត កំពង់ចាម។
ឯកឧត្តម លន់ លឹមថៃ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ស្វាគមន៍ និង វាយតម្លៃ ខ្ពស់ចំពោះវត្តមានរបស់គណៈប្រតិភូគណៈកម្មការទី៨ ព្រឹទ្ធសភា ដែលបានចំណាយពេលអញ្ជើញ ចុះមកសិក្សា ឈ្វេងយល់អំពីបញ្ហាសុខភាពសាធារណៈក្នុងខេត្តកំពង់ចាមនាពេលនេះ។ ឯកឧត្តម បានមាន ប្រសាសន៍បន្តថា វត្តមានរបស់គណៈប្រតិភូនាពេលនេះពិតជា មានសារសំខាន់ណាស់ ដើម្បីជាការលើក ទឹកចិត្ដដល់ថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ កាន់តែ មានទឹកចិត្តក្នុងការបំពេញ ការងារឲ្យកាន់តែមាន ប្រសិទ្ធភាព ថែមទៀត។ ជាងនេះទៅ ទៀត ប្រធានបទដែលជាគោលបំណងរបស់គណៈប្រតិភូនាពេលនេះ ពិតជាមាន សារសំខាន់ ណាស់ ស្របពេល ដែលប្រជាពលរដ្ឋទូទាំងខេត្តកំពង់ចាមកំពុងទទួលរងគ្រោះដោយសារ ទឹកជំនន់ ផងដែរ។ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានមានប្រសាសន៍ ពាំនាំនូវ ការផ្តាំផ្ញើ សាកសួរ សុខទុក្ខពីសំណាក់ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រ ធានព្រឹទ្ធសភា ឯកឧត្តម សាយ ឈុំ អនុប្រធានទី១ព្រឹទ្ធសភា និងឯកឧត្តម ទេព ងន អនុ ប្រធានទី២ព្រឹទ្ធសភា ដែលជានិច្ចកាលតែងតែ យកចិត្តទុក្ខ ដាក់ចំពោះថ្នាក់ដឹកនាំខេត្ត ក៏ ដូចជាប្រជាពលរដ្ឋទូទាំងខេត្តកំពង់ចាមទាំងអស់។ លោកជំទាវ ប្រធាន គណៈកម្មការទី៨ព្រឹទ្ធសភា បានមាន ប្រសាសន៍បញ្ជាក់អំពីតួ នាទីភារកិច្ចរបស់ព្រឹទ្ធសភា ដោយក្នុងនោះ ព្រឹទ្ធសភា មានមុខងារសំខាន់ៗចំនួន០៣ គឺទី ១មុខងារនីតិកម្ម ទី២មុខងារត្រួតពិនិត្យ និងទី៣មុខងារតំណាង។ មុខងារទាំង៣នេះ មានសារសំខាន់ណាស់ ក្នុង ការធ្វើច្បាប់ ដែលរដ្ឋសភាបានបញ្ជូនមក ឲ្យកាន់តែមានប្រសិទ្ធភាព ក្នុងការការពារ និងស្វែងរក ផលប្រយោជន៍ ជូនប្រជាពលរដ្ឋ។ លោកជំទាវ ក៏បានកោតសរសើរ និងវាយតម្លៃ ខ្ពស់ចំពោះអាជ្ញាធរខេត្ត ដែលកន្លងមក ខេត្តបានជួបប្រទះនូវគ្រោះមហន្តរាយទឹកជំនន់ ប៉ុន្តែអាជ្ញាធរខេត្ត បានធ្វើឲ្យស្ថានការណ៍ទាំងនេះ បានធូស្រាល ទៅវិញទាន់ពេលវេលា៕
អត្ថបទនិងរូបភាព ៖នាយកដ្ឋានព័ត៌មាន