Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
លោកជំទាវ មាន សំអាន បើកកិច្ចប្រជុំក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦

   ថ្ងៃទី 4 ខែកញ្ញា ឆ្នាំ2025
com8_29_08_2013_1 com8_29_08_2013_2
នារសៀលថ្ងៃទី២៨​ ​ខែសីហា ឆ្នាំ២០១៣ នៅសាលប្រជុំពិសេស វិមានព្រឹទ្ធ​សភា លោកជំទាវ មាន សំអាន ប្រធាន គណៈកម្មការទី៨ព្រឹទ្ធសភា និងជាប្រធានក្រុម​សមា​ជិក​ព្រឹទ្ធសភាប្រចាំភូមិភាគទី៦ បានអញ្ជើញជាអធិបតីភាព​ក្នុងកិច្ច ប្រជុំពិនិត្យ​ពិភាក្សា​លើ​គម្រោងចុះសិក្សាស្រាវជ្រាវប្រមូលព័ត៌មានសម្រាប់ត្រៀមរៀបចំវេទិកា​ស្តីពី ព្រឹទ្ធសភា និងការលើក​កម្ពស់​ការ​អនុវត្ត​គោល​នយោបាយវិមជ្ឈការ វិសហមជ្ឈការ និង​យេនឌ័រ នៅខេត្ត​ស្វាយ​រៀង ដែលប្រព្រឹត្តទៅនាថ្ងៃទី១៤-១៥ ខែវិច្ឆិកា ឆ្នាំ២០១៣ ដោយមានការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម ​លោកជំទាវជាសមាជិកក្រុមសមាជិក​ព្រឹទ្ធ​សភាប្រចាំភូមិ​ភាគ​ទី៦ និងមន្រ្តី​ជំនាញ​នៃនាយកដ្ឋានភូមិភាគ និងសមូហភាពដែនដី។

សូមបញ្ជាក់ថា  ​គម្រោងចុះសិក្សាស្រាវជ្រាវប្រមូលព័ត៌មានសម្រាប់ត្រៀមរៀបចំ​វេទិកា​ស្តីពី ព្រឹទ្ធសភា និងការលើក​កម្ពស់​ការ​អនុវត្ត​គោល​នយោបាយវិមជ្ឈការ វិសហ​មជ្ឈការ និង​យេនឌ័រ នៅខេត្ត​ស្វាយ​រៀង ដែលប្រព្រឹត្តទៅនាថ្ងៃទី១៤-១៥ ខែវិច្ឆិកា ឆ្នាំ២០១៣ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី០៩-១១ ខែកញ្ញា ឆ្នាំ២០១៣៕

អត្ថបទ និងរូបភាព៖នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី