កិច្ចប្រជុំផ្ទៃក្នុងក្រុមមិត្តភាពទ្វេភាគីកម្ពុជា-វៀតណាម
ថ្ងៃទី 29 ខែមេសា ឆ្នាំ2025
នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៣ នៅបន្ទប់ប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា ក្រុមមិត្តភាពទ្វេភាគីកម្ពុជា-វៀតណាម បានបើកកិច្ចប្រជុំផ្ទែក្នុងក្រុមមិត្តភាពទ្វេភាគីកម្ពុជា-វៀតណាម ក្រោមអធិបតីភាពលោកជំទាវ មាន សំអាន
ប្រធាន គណៈកម្មការ ទី៨ព្រឹទ្ធសភា និងជាប្រធានក្រុមមិត្តភាពទ្វេភាគីព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ជា មួយនឹងសភានៃ សាធារណរដ្ឋសង្គមនិយមវៀតណាម មានរបៀបវារៈ៖ ទី១-ពិនិត្យរបាយការណ៍សកម្មភាព ការងារប្រចាំត្រីមាសទី ១ និងលើកផែនការសកម្មភាពការងារប្រចាំត្រីមាសទី២ ទី២-ពិនិត្យរបាយការណ៍ចំណាយ ប្រចាំត្រីមាសទី១ និងលើកផែនការ ចំណាយ សម្រាប់ត្រីមាសទី២ និងទី៣-បញ្ហាផ្សេងៗ៕