Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា ចុះឈ្វេងយល់ពីសមភាពយេនឌ័រ ការផ្តល់អំណាចដល់ស្រ្តី និងទេសន្តរប្រវេសន៍ នៅខេត្តកំពង់ស្ពឺ

   ថ្ងៃទី 27 ខែមីនា ឆ្នាំ2025

com8-21-03-2013.1

com8-21-03-2013.2

កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៣ គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ចអតីតយុទ្ធជន យុវនីតិ សម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី ហៅកាត់គណៈកម្ម ការទី៨ព្រឹទ្ធសភា ដឹកនាំដោយ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ បានអញ្ជើញជួប ពិភាក្សាការងារជាមួយនឹងលោកជំទាវទឹម សា វ៉ាតអភិបាលរងខេត្តកំពង់ស្ពឺ ដើម្បី​សិក្សាឈ្វេងយល់អំពីសមភាពយេនឌ័រ ការផ្តល់អំណាចដល់ស្រ្តី និងទេសន្តរ ប្រវេសន៍ នៅសាលប្រជុំសាលាខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពីប្រធាន អនុប្រធានមន្ទីពាក់ព័ន្ធនានា ក្នុងខេត្តកំពង់ស្ពឺ។

លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានមានប្រសាសន៍បញ្ជាក់ អំពីគោលបំណងនៃ ជំនួបពិភាក្សានាពេលនេះគឺ ដើម្បីឈ្វេងយល់ឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត លើបញ្ហាមួយចំនួនដូចជា ការផ្តល់ អំណាចដល់ស្រ្តី សមភាពយេនឌ័រ ទេសន្តរប្រវេសន៍ និង ស្ថានភាពសុខភាពទូទៅរបស់ប្រជាពលរដ្ឋ ព្រមទាំង ដំណើរការវិវត្តន៍នៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ការអនុវត្តច្បាប់ និងការផ្សព្វផ្សាយច្បាប់ ការ អនុវត្តការងាររបស់ក្រុម ប្រឹក្សាឃុំស្រុក ខេត្ត និងការចូលរួមរបស់ដៃគូអភិវឌ្ឍន៍អង្គការមិនមែនរដ្ឋាភិបាល និង សង្គម​ស៊ីវិលនានាក្នុងខេត្ត ជាពិសេសការកសាងទំនាក់ទំនងឲ្យកាន់តែជិតស្និទ្ធរវាងសមាជិកព្រឹទ្ធសភាជា​មួយនឹង រដ្ឋបាលថ្នាក់ក្រោមជាតិ។
លោកជំទាវប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានមានប្រសាសន៍បន្តថាព្រឹទ្ធសភា​មានមុខងារសំខាន់ៗចំនួន៣ គឺទី១-មុខងារ​​នីតិកម្មទី២-មុខងារត្រួតពិនិត្យទី៣-មុខងារជាតំណាង​​ ហើយមុខងារទាំងបីនេះ មានសារសំខាន់ ណាស់ក្នុងការជួយជំរុញឲ្យសេចក្តីព្រាងច្បាប់ ដែលរាជរដ្ឋាភិបាល បាននឹងកំពុងតាក់តែងឡើង កាន់តែមាន ប្រសិទ្ធភាពជាងមុនថែមទៀត ដើម្បីបម្រើផលប្រយោជន៍ជូនសង្គមជាតិ​​​​និងប្រជាពលរដ្ឋទូទាំងប្រទេសឲ្យកាន់ តែមានតម្លាភាព​ ​និង​សុក្រឹតយុត្តិធម៌។
លោកជំទាវទឹម សាវ៉ាត អភិបាលរងខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ថា វត្តមានរបស់គណៈប្រតិភូគណៈ -កម្មការទី៨ព្រឹទ្ធសភានាពេលនេះ ពិតជាបានឆ្លុះបញ្ចាំងអំពីឆន្ទៈរបស់ថ្នាក់​ដឹក​នាំ ក្នុង​​ការចុះតាម​ដានការអនុវត្ត ច្បាប់ដែលបានចូលជាធរមាន និងយកចិត្តទុកដាក់​ចំពោះការ​ផ្តល់អំណាចដល់ស្រ្តី សម​ភាពយេនឌ័រ និងទេសន្តរ ប្រវេសន៍ ព្រមទាំងស្ថាន​ភាពសុខ​ភាពទូទៅ​របស់ប្រជាពលរដ្ឋ។
លោកជំទាវ អភិបាលរងខេត្ត បានមានប្រសាសន៍បន្តទៀតថា ដោយមានការ​យកចិត្ត​ទុក​ដាក់ពីសំណាក់ថ្នាក់ដឹក នាំ រាជរដ្ឋាភិបាលក្នុងការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ វិសហមជ្ឈការ ធ្វើឲ្យខេត្តកំ​ពង់​ស្ពឺមានការរីកចម្រើន ជាបន្តបន្ទាប់។
ក្រោយពីបានស្តាប់របាយការណ៍របស់មន្ទីរពាក់ព័ន្ធនានា និងថ្នាក់ដឹកនាំខេត្តរួមមកលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងអនុវត្តការងារ របស់ថ្នាក់ដឹកនាំខេត្ត ដែលធ្វើឲ្យខេត្តបានប្រែមុខមាត់ថ្មី។ជាមួយគ្នានោះដែរ ចំពោះរាល់បញ្ហាប្រឈម និង សំណូមពរ ដែលខេត្តបានលើកឡើងគណៈ ប្រតិភូ នឹងធ្វើជារបាយការណ៍ និងរាយការណ៍ជូនដល់ គណៈកម្មា- ធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា និង​ជូនដល់បណ្តាក្រសួងពាក់ព័ន្ធនានា ដើម្បីជួយដោះស្រាយ។

អត្ថបទ និងរូបភាព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី