លោកជំទាវ មាន សំអានសហការជាមួយនឹងសប្បុរសជនវៀតណាមនៅក្រៅប្រទេសអញ្ជើញចុះពិនិត្យព្យាបាលជំងឺ និងចែកអំណោយជូនប្រជាពលរដ្ឋ នៅខេត្តកំពង់ធំ
ថ្ងៃទី 10 ខែមីនា ឆ្នាំ2025
 |
 |
កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៣ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី ហៅកាត់គណៈកម្មការទី៨ព្រឹទ្ធសភា ប្រធានក្រុមមិត្តភាព កម្ពុជា-វៀតណាមប្រចាំព្រឹទ្ធសភា និងជាអនុប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានសហការជាមួយនឹង ក្រុមសប្បុរសជនវៀតណាមនៅក្រៅប្រទេសទីក្រុងហូជីមិញចំនួន៣០នាក់ដឹកនាំដោយលោក NGUYENNHAT THU អនុ ប្រធានគណៈកម្មការប្រជាជនវៀតណាម នៅក្រៅ ប្រទេសបានចុះព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋចំនួន៣៥៥នាក់ និងនាំ យកអំណោយចែកជូនបងប្អូនប្រជាពលរដ្ឋក្រីក្រចំនួន៣៥០គ្រួសារ នៅឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ក្នុងឱកាសនោះដែរលោកជំទាវមានសំអាន ប្រធានគណៈកម្មកាទី៨ព្រឹទ្ធសភាបានមានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសាកសួរ សុខទុក្ខពីសំណាក់សម្តេចអគ្គមហាធម្មពោធិសាលជាស៊ីមប្រធានព្រឹទ្ធសភា ឯកឧត្តម សាយ ឈុំ អនុប្រធានទី១ព្រឹទ្ធសភា ឯកឧត្តម ទេព ងនអនុប្រធានទី២ព្រឹទ្ធសភា និងលោកជំទាវ ម៉ែន សំអនឧបនាយករដ្ឋមន្ត្រីប្រចាំការរដ្ឋមន្ត្រីក្រសួងទំនាក់ទំនង រដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ដែលជានិច្ចកាលតែងតែយក ចិត្តទុកដាក់ និងគិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ក៏ដូចជាប្រជាពលរដ្ឋ នៅក្នុងខេត្តកំពង់ធំទាំង មូល។
លោកជំទាវបានមានប្រសាសន៍បន្តថាវត្តមានរបស់ក្រុមសប្បុរសជនវៀតណាមនៅក្រៅ ប្រទេសទីក្រុងហូជីមិញ ដែលបាន អញ្ជើញចុះមកព្យាបាលជំងឺ និងចែកអំណោយជូនដល់ប្រជាពលរដ្ឋកម្ពុជានាពេលនេះ គឺជាការឆ្លុះបញ្ចាំងឲ្យយើងឃើញពីទឹក ចិត្តមនុស្សធម៌ដែលមិនអាចកាត់ថ្លៃបាន និងការនឹករលឹកស្រឡាញ់បងប្អូនប្រជាពលរដ្ឋ។
លោកជំទាវបានមានប្រសាសន៍បន្ថែមថាតាមរយៈការព្យាបាលជំងឺទូទៅនិងសកម្មភាពមនុស្សធម៌ និងការនាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រនាពេលនេះពិតជានាំមកនូវការពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិ- ការល្អរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាមឲ្យមានការរីកចម្រើនថែមទៀត។
ក្នុងឱកាសនេះដែរលោកជំទាវនិងក្រុមសប្បុរសជនក៏បានចែកអំណោយជូនទៅដល់ ប្រជាពលរដ្ឋចំនួន៣៥០នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកាចំនួន៨០.០០០រៀល (ប្រាំបីម៉ឺនរៀល) ប្រជាពលរដ្ឋ ដែលបានមកពិនិត្យជំងឺទូទៅចំនួន៣៥៥នាក់ ក្នុង ម្នាក់ៗទទួលបានថ្នាំពេទ្យ០១កពា្ចប់ និងមី១០កញ្ចប់។ អត្ថបទ និងរូបភាព៖ នាយកដ្ឋានព័ត៌មាន
អត្ថបទពាក់ព័ន្ធ