
កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៣ គណៈប្រតិភូ គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី ហៅកាត់គណៈកម្មការទី៨ព្រឹទ្ធសភា ដឹក នាំដោយលោកជំទាវ មាន សំអាន ប្រធានគណៈ- កម្មការ បានអញ្ចើញជួបសវនការការងារ និងសម្តែង ការគួរសមជាមួយនឹងឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំក្រសួង នៅទីស្តី ការក្រសួងសុខាភិបាល។
លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានមានប្រសាសន៍បញ្ជាក់អំពីគោលបំណងដែលមកជួប ធ្វើសវនាការជាមួយនឹងក្រសួងសុខាភិបាលនាពេលនេះ គឺដើម្បីឈ្វេងយល់អំពីបញ្ហាមួយចំនួន ដែលពាក់ពន័្ធនឹងវិស័យ ជំនាញជាសមត្ថកិច្ចរបស់គណៈកម្មការ ស្តាប់របាយការណ៍អំពីលទ្ធផលការងាររបស់ក្រសួងឆ្នាំ២០១២ និងទិសដៅអនុវត្ត បន្ត ក៏ដូចជារបាយការណ៍ស្តីពីលទ្ធផល និងបញ្ហាប្រឈមនៃការផ្សព្វផ្សាយច្បាប់ ការអនុវត្តច្បាប់ និងការកសាងប្រតិទិន ច្បាប់ដែលពាក់ព័ន្ធទៅនឹងវិស័យសមត្ថកិច្ចរបស់ក្រសួងសុខាភិបាល ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងព្រឹទ្ធសភាជាមួយនឹងក្រសួងសុខាភិបាលដើម្បីផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញទៅមកឲ្យកាន់តែឆាប់រហ័ស និងមានប្រសិទ្ធ ភាព។
លោកជំទាវក៏បានមានប្រសាសន៍បន្តថា ព្រឹទ្ធសភានីតិកាលទី៣ រហូតមកដល់ពេលនេះ បានដំណើរការរយៈមួយឆ្នាំមក ហើយ ក្នុងនោះព្រឹទ្ធសភាបានបំពេញតួនាទី ភារកិច្ចរបស់ខ្លួនតាមរដ្ឋធម្មនុញ្ញ និងបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា។ ក្នុងនោះគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី ទទួលភារកិច្ចពាក់ព័ន្ធទៅនឹងក្រសួង ស្ថាប័នចំនួន០៤ដែលជាសមត្ថកិច្ចរបស់គណៈកម្មការទី៨ព្រឹទ្ធសភា។
លោកជំទាវក៏បានមានប្រសាសន៍បន្ថែមថា គណៈកម្មការទី៨ព្រឹទ្ធសភា បានបំពេញមុខងារសំខាន់ៗចំនួន៣គឺ ទី១-មុខងារ នីតិកម្ម ដែលស្តែងឡើងតាមរយៈការធ្វើរបាយការណ៍ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រៀងច្បាប់ ឬសេចក្តីស្នើច្បាប់ និងបញ្ហាផេ្សងៗ ដែលមានរដ្ឋាភិបាល និងរដ្ឋសភាបញ្ជូនមកព្រឹទ្ធសភាពិនិត្យ និងឲ្យយោបល់ ទី២-មុខងារត្រួតពិនិត្យ ដែលត្រួតពិនិត្យ ការងាររបស់រាជរដ្ឋាភិបាល និងការអនុវត្តច្បាប់ជាធរមាន និងទី៣-មុខងារផ្តល់ព័ត៌មាន មានន័យ ថាគណៈកម្មការនីមួយៗរបស់ព្រឹទ្ធសភា តែងតែចុះតាមបណ្តាក្រសួង ស្ថាប័ន និងតាមបណ្តាខេត្ត ដើម្បីសិក្សាឈ្វេងយល់ទៅនឹង បញ្ហានានា និងប្រមូលព័ត៌មានដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន រួចធ្វើរបាយការណ៍គោរពរាយការណ៍ជូនគណៈ- កម្មាធិការអចិន្រ្តៃយ៍ និងសម័យប្រជុំពេញអង្គរបស់ព្រឹទ្ធសភា។
ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានរាយការណ៍អំពីលទ្ធផលការងាររបស់ក្រសួងឆ្នាំ២០១២ និងទិស ដៅអនុវត្តបន្ត ក៏ដូចជារបាយការណ៍ស្តីពីលទ្ធផល និងបញ្ហាប្រឈមនៃការផ្សព្វផ្សាយច្បាប់ ការអនុវត្តច្បាប់ និងការកសាង ប្រតិទិនច្បាប់ ។ ជាមួយនោះដែរ ក្រសួងបានយកចិត្តទុកដាក់ខិតខំអនុវត្តផែនការយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី២ កម្មវិធី នយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៤ និងគោលដៅអភិវឌ្ឍសហស្សវត្សរ៍ក្នុងនោះក្រសួង បានអនុវត្ត លើ គោលដៅចំនួន៣គឺ៖ ទី១-ការកាត់បន្ថយអត្រាមរណៈរបស់មាតាមុន និងក្រោយពេលសម្រាលបុត្រ ទី២-ការកាត់បន្ថយ អត្រាមរណៈភាពកុមារក្រោមអាយុ០៥ឆ្នាំ និងទី៣-ការបំបាត់ការរីករាលដាលជំងឺអេដស៍ ជំងឺឆ្លងដូចជាជម្ងឺគ្រុនចាញ់ និងជំងឺរបេង។
ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍បន្តថា ការពង្រីកសេវាសុខភិបាល ក្រសួងបានខិតខំបំពេញតួនាទីភារកិច្ច របស់ខ្លួន ទៅតាមរដ្ឋធម្មនុញ្ញ ច្បាប់ បទដ្ឋាននានា និងផែនការប្រតិបត្តិរបស់ក្រសួង ដើម្បីសម្រេចឲ្យបាននូវការផ្តល់សេវាសុខាភិបាល ជូនប្រជាពលរដ្ឋគ្របដណ្តប់ទូទាំងប្រទេស។ ជាមួយគ្នានោះដែរ ក្នុងឆ្នាំ២០១២ ក្រសួងមានមណ្ឌលសុខភាពចំនួន១.០០៤ និងប៉ុសិ៍្តសុខភាពចំនួន១២៣ គ្របដណ្តប់ទូទាំងប្រទេស។ ជាពិសេសនៅពេលថ្មីៗនេះក្រសួងបានបណ្តុះបណ្តាលគ្រូពេទ្យ និងឆ្មបនៅតាមមណ្ឌល់សុខភាពក្នុងខេត្តមួយចំនួននៅតាមបណ្តោយ ព្រំដែនបានសមស្របទៅតាមផែនការរបស់ខ្លួន។
បន្ទាប់ពីបានស្តាប់ការរាយការណ៍អំពីលទ្ធផលការងាររបស់ក្រសួងរួចមក លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ ទី៨ព្រឹទ្ធសភា បានមានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះថា្នក់ដឹកនាំក្រសួង ដែលខិតខំបំពេញការងារកន្លងមក ទន្ទឹមនឹងនេះដែរ បញ្ហាសុខភាពនៅតែជាកង្វល់របស់រាជរដ្ឋាភិបាល ជាពិសេសក្រសួងសុខាភិបាល ដូចនេះយើងទាំងអស់គ្នា ត្រូវយក ចិត្តទុកដាក់ខិតខំអនុវត្តដើម្បីធ្វើយ៉ាងណាឲ្យសុខភាពរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង៕
អត្ថបទ និងរូបភាព ៖ នាយកដ្ឋានព័ត៌មាន