Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
លោកជំទាវ មាន សំអាន សហការជាមួយនឹងសប្បុរសជនប្រទេសវៀតណាម អញ្ជើញចុះចែកអំណោយជូនប្រជាពលរដ្ឋ នៅខេត្តពោធិ៍សាត់

   ថ្ងៃទី 30 ខែធ្នូ ឆ្នាំ2025
com5-25-12-2012_1កាលពីថ្ងៃទី២២​ ​ខែធ្នូ​ ឆ្នាំ២០១២ លោកជំទាវ មាន សំអាន ប្រធាន​គណៈកម្មការ​ សុខា​​ភិបាល សង្គមកិច្ច​ អតីតយុទ្ធជន ​​យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការ នារី ហៅកាត់ គណៈកម្មការ ទី៨​ព្រឹទ្ធ​សភា ប្រធានក្រុមមិត្តភាពទ្វេភាគី ព្រឹទ្ធសភា នៃព្រះរាជាណា- ចក្រកម្ពុជា ជាមួយសភាសាធារណរដ្ឋសង្គមនិយមវៀតណាម និងជា អនុប្រធាន​សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បាន សហការ​ជាមួយនឹង ក្រុមសប្បុរសជនប្រទេសវៀតណាម នៅទីក្រុង ហូជីមិញ ចំនួន​៣៥នាក់ ដឹកនាំដោយ​​ព្រះតេជ​គុណ ថៃ មិន ហ្វូ បាន នាំយកអំណោយ ទៅចែក ជូនបងប្អូនប្រជាពលរដ្ឋក្រីក្រ​ចំនួន ៣០០ នាក់និង​កុមារាកុមារីចំនួន៥០០នាក់នៅឃុំរាំងទិលស្រុកកណ្តៀង​​​ខេត្តពោធិ៍សាត់។ នាក្នុងឱកាសនោះដែរ លោកជំទាវ​​ ​​ មាន សំអាន​ ប្រធានគណៈកម្មកាទី៨ព្រឹទ្ធសភា​ បាន​មាន​ប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើ​com5-25-12-2012_2សាកសួរសុខទុក្ខពីសំណាក់ សម្តេច អគ្គមហាធម្ម​ពោធិ សាល ជា ស៊ីម​​ប្រធានព្រឹទ្ធសភា​ ឯកឧត្តម សាយ ឈុំ​​ អនុប្រធានទី១ ព្រឹទ្ធសភា​ ឯកឧត្តម ទេព ងន​អនុប្រធានទី២ព្រឹទ្ធសភា និងលោកជំទាវ​ ម៉ែន សំអន ​រដ្ឋមន្ត្រីក្រសួងទំនាក់​​​ទំនងរដ្ឋសភា​ព្រឹទ្ធសភា ​និង​អធិការកិច្ច និងជា ប្រធាន សមាគមនារីកម្ពុជា ដើម្បីសន្តិភាព​ និងអភិវឌ្ឍន៍ដែល​ជា​និច្ច​កាល​តែងតែយក ចិត្តទុកដាក់ និងគិតគូរអំពីសុខទុក្ខរបស់បងប្អូន​ប្រជាពលរដ្ឋ ទូទាំងប្រទេស ក៏ដូចជាប្រជាពលរដ្ឋនៅ ក្នុងខេត្ត ពោធិ៍សាត់ ទាំងមូល។

លោកជំទាវបានមានប្រសាសន៍បន្តថា វត្តមានរបស់ក្រុមសប្បុរសជននៃ​ទីក្រុងហូជីមិញ​ប្រទេសវៀតណាម ដែលបានអញ្ជើញ ចុះមកចែកអំណោយ​ជូនដល់ប្រជាពលរដ្ឋកម្ពុជា ​នា​ពេលនេះ គឺជាការឆ្លុះបញ្ចាំងឲ្យយើងឃើញពីទឹកចិត្តមនុស្សធម៌​ ដែលមិនអាចកាត់ថ្លៃបាន និងការនឹករលឹកស្រឡាញ់ បងប្អូន ប្រជាពលរដ្ឋ។

លោកជំទាវបានមានប្រសាសន៍បន្ថែមថា​ តាមរយៈសកម្មភាពមនុស្សធម៌ និង​ការនាំ យកអំណោយ​​ជូនប្រជា​ពល​រដ្ឋ​ក្រី​ក្រនា​ពេលនេះ ពិតជានាំមកនូវការពង្រឹងពង្រីកទំនាក់ទំនង មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ល្អរ វាងប្រទេស ទាំងពីរ កម្ពុជា-វៀតណាមឲ្យមាន​ ការរីកចម្រើនថែមទៀត។

ក្នុងឱកាសនេះដែរលោកជំទាវ និងក្រុមសប្បុរសជនក៏បានចែកអំណោយជូនទៅដល់ ប្រជាពលរដ្ឋចំនួន៣០០នាក់ ក្នុង ម្នាក់ៗ ទទួលបាន អង្ករ១០គីឡូក្រាម មី០១កេស ទឹកដោះ គោ០២កំប៉ុង ស្ករ-ស០១គីឡូក្រាម ប្រេងឆា០១ដប នំ០១ប្រអប់​​ ​ និងថវិកាចំនួន០២ម៉ឺនរៀល និងកុមារា កុមារីចំនួន៥០០នាក់ ក្នុងម្នាក់ៗទទួលបាននំ០២ប្រអប់ ថ្នាំដុសធ្មេញ០១ប្រអប់ ទឹកដោះគោ០១​កំប៉ុង ទឹកដោះគោក្រដាស០២ប្រអប់  ស្ករគ្រាប់០២​កញ្ចប់ និងសម្លៀក​បំពាក់​មួយចំនួនទៀត។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី