Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
លោកជំទាវ មានសំអានជូបសវនាការជាមួយនឹងឯកឧត្តមវង សូត

   ថ្ងៃទី 24 ខែធ្នូ ឆ្នាំ2025
com8_19-12-2012_1 com8_19-12-2012_2

គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា​ ដឹកនាំដោយ លោកជំទាវ​ មាន​ សំអាន ប្រធាន គណៈកម្មការទី៨ព្រឹទ្ធសភា អញ្ជើញជួបប្រជុំ និងពិភាក្សាការងារជាមួយនឹងក្រសួងការងារ​ និង បណ្តុះបណ្តាលវិជ្ជាជីវៈ​​ កាលពីថ្ងៃទី១៩ ខែធ្នូ​ ឆ្នាំ២០១២​ នៅទីស្តីការក្រសួងការងារ​ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​

កាលពីព្រឹកថ្ងៃទី១៩​ ខែធ្នូ​ ឆ្នាំ២០១២​ គណៈកម្មការសុខាភិបាលសង្គមកិច្ច​អតីតយុទ្ធជន​យុវនីតិសម្បទាការងារ​បណ្តុះ-​បណ្តាល​វិជ្ជាជីវៈ​​ ​និងកិច្ចការនារី​ហៅកាត់គណៈកម្មការទី៨ព្រឹទ្ធសភា​ដឹកនាំ​ដោយ​លោកជំទាវ​ មាន​សំអាន​​ប្រធានគណៈកម្ម- ការបានអញ្ជើញជួបពិភាក្សាការងារជាមួយនឹង​ឯកឧត្តម​ ​វងសូតរដ្ឋមន្ត្រីក្រសួងការងារ​​​និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅទីស្តីការក្រសួង។

ឯកឧត្តម​ ​វងសូតរដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានមាន​ប្រសាសន៍ស្វាគមន៍​យ៉ាងកក់ក្តៅ​និងកោតសរសើ ចំពោះវត្តមានរបស់គណៈកម្មការទី៨ព្រឹទ្ធសភា​​ដែលបានអញ្ជើញចុះឈ្វេងយល់អំពី​ការងារដែលក្រសួងបានអនុវត្តនាពេល កន្លងមក។

ឯកឧត្តមក៏បានរាយការណ៍អំពីលទ្ធផលការងារដែលសម្រេចបានរយៈពេល៤ឆ្នាំ​(២០០៩-២០១២)​​ដែលរួមមាន៖​​ទី១​វិស័យ ការងារ​ ​ទី២វិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ។​​ឯកឧត្តមបន្តថា​ពិតមែនតែ​ក្រសួង​បាន​ខិតខំបំពេញភារកិច្ច​ ដោយស្មារតីទទួល ខុសត្រូវខ្ពស់យ៉ាងណាក៏ដោយ​ក៏ក្រសួងនូវជួបបញ្ហាប្រឈម​មួយ​ចំនួនដែលទាមទារពេលវេលា ដើម្បីដោះស្រាយ តាម ជំហានៗ​​ ​ដើម្បីឲ្យសម្រេចបានគោលដៅដែលគ្រោង​ទុក។

លោកជំទាវ​មាន​ សំអាន​​ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា​បាន​ជម្រាបជូនអំពីលទ្ធផលការងាររបស់​ព្រឹទ្ធសភា​ដែលសម្រេច បាននៅដើមនីតិកាលទី៣និងតួនាទីភារកិច្ចរបស់គណៈកម្មការទី៨ព្រឹទ្ធសភា​ព្រមទាំងមុខងារទាំងបីរបស់ព្រឹទ្ធសភា​គឺទី១-មុខងារតំណាងទី២-មុខងារនីតិកម្មនិងទី៣-មុខងារត្រួតពិនិត្យ​។

អត្ថបទ និងរូបភាព ៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី